ប្រធានសភាអាមេរិកKevinMcCarthyបានបាត់បង់ការងាររបស់លោកបន្ទាប់ពីការបោះឆ្នោតដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រចំពេលមានភាពចម្រូងចម្រាសទាក់ទងនឹងច្បាប់ថវិកាដែលមិនរាប់បញ្ចូលជំនួយដល់អ៊ុយក្រែនដើម្បីការពារការបិទរដ្ឋាភិបាល។ជាមួយនឹងលទ្ធផលនៃសម្លេងគាំទ្រ ២១៦និង២១០សម្លេងប្រឆាំងសភាតំណាងរាស្រ្តអាមេរិកកាលពីថ្ងៃទី៣ខែតុលា បានច្រានចោលប្រធានសភា Kevin McCarthy ។
 |
ប្រធានសភាលោក Kevin McCarthy ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រអាមេរិកកាលពីថ្ងៃទី៣ខែតុលា (រូបថត៖ Reuters) |
ក្នុងនោះ សមាជិកសភាគណបក្សប្រជាធិបតេយ្យចំនួន ២០៨រូប និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ៨រូប បានបោះឆ្នោតគាំទ្រដកលោក McCarthy ចេញ។នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលប្រធានសភាអាមេរិកត្រូវបានដកចេញពីតំណែង។ ការបោះឆ្នោតនេះត្រូវបានធ្វើឡើងតាមសំណើរបស់សមាជិកសភាគណបក្សសាធារណរដ្ឋស្តាំជ្រុលមួយក្រុមដែលដឹកនាំដោយសមាជិកសភា Matt Gaetz។លោក McCarthy បានធ្វើឱ្យសមាជិកសភាគណបក្សសាធារណរដ្ឋស្តាំនិយមជ្រុលក្នុងសភាតំណាងរាស្រ្តនៅពេលដែលលោកបានគាំទ្រសេចក្តីព្រាងច្បាប់ផ្តល់មូលនិធិបណ្តោះអាសន្នដល់រដ្ឋាភិបាលរហូតដល់ថ្ងៃទី១៧ខែវិច្ឆិកា ជៀសវាងហានិភ័យដែលរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden ត្រូវបិទទ្វារបន្ទាប់ពីថ្ងៃទី ៣០ខែកញ្ញា។សមាជិកសភាមួយក្រុមនេះមិនពេញចិត្តទេ ដោយសារតែច្បាប់ដែលបានអនុម័តនោះមិនរួមបញ្ចូលបទប្បញ្ញត្តិស្តីពីការកាត់បន្ថយការចំណាយ ឬសន្តិសុខព្រំដែន។ ពួកគេក៏បាននិយាយផងដែរថា លោកMcCarthyបានបោកបញ្ឆោតពួកគេនៅពេលដែលលោកបានយល់ព្រមជាសម្ងាត់ជាមួយគណបក្សប្រជាធិបតេយ្យមិនដាក់បញ្ចូលបទប្បញ្ញត្តិទាក់ទងនឹងជំនួយដល់អ៊ុយក្រែននៅក្នុងច្បាប់នេះហើយជំនួសមកវិញនឹងមានច្បាប់ដាច់ដោយឡែកមួយ។នៅឯការបោះឆ្នោតកាលពីម្សិលមិញ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោក Bob Good បាននិយាយថា "យើងត្រូវការប្រធានសភា ដែលអាចប្រយុទ្ធបាន មិនមែនគ្រាន់តែក្នុងនាមខ្លួននោះទេ"។ទន្ទឹមនឹងនេះ អ្នកគាំទ្ររបស់លោក McCarthyនិយាយថាលោកបានទទួលជោគជ័យក្នុងការកំណត់ការចំណាយរបស់រដ្ឋាភិបាល ដោយលើកកម្ពស់អាទិភាពផ្សេងទៀត សូម្បីតែនៅពេលដែលគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសេតវិមាន និងព្រឹទ្ធសភាក៏ដោយ។ពួកគេព្រមានថាសមិទ្ធផលរបស់ពួកគេនឹងត្រូវបានគំរាមកំហែងនៅពេលដែលមេដឹកនាំសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋត្រូវបានដកចេញពីតំណែង។គេមិនច្បាស់ថានរណានឹងស្នងតំណែងលោក McCarthy ។ មេដឹកនាំគណបក្សសាធារណរដ្ឋមួយចំនួនត្រូវបានគេចាត់ទុកជាបេក្ខជនដ៏មានសក្ដានុពលដូចជា Steve Scalise និង Tom Emmer។ សមាជិកសភាលោក Patrick McHenry នឹងចូលកាន់តំណែងជាបណ្ដោះអាសន្នរបស់លោក McCarthy ខណៈដែលប្រធានសភាថ្មីត្រូវបានបោះឆ្នោតជ្រើសរើស។អាណត្តិរបស់លោក McCarthy ជាប្រធានសភាចាប់ផ្តើមនៅថ្ងៃទី៧ខែមករា។ ជាមួយនឹងអាណត្តិសរុប២៦៩ ថ្ងៃ លោក MacCarthy គឺជាប្រធានសភាតំណាងដែលមានអាណត្តិខ្លីបំផុតទី២ក្នុងប្រវត្តិសាស្ត្រអាមេរិក។ អ្នកដែលមានអាណត្តិខ្លីបំផុតគឺសមាជិកសភា Michael C. Kerr ដែលមាន២៥៧ថ្ងៃ។ លោក Kerr បានស្លាប់នៅថ្ងៃទី១៩ខែសីហា ឆ្នាំ ១៨៧៦ពេលកំពុងកាន់តំណែង។តាមទ្រឹស្តី សមាជិកសភាអាមេរិកនៅតែអាចបោះឆ្នោតជ្រើសរើសលោក McCarthy ឡើងវិញ។ លោក McCarthy មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ ទោះបីជាមុននេះលោកមានទំនុកចិត្តថាលោកនឹងឆ្លងកាត់ការបោះឆ្នោតក៏ដោយ។សភាសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុនបានអនុម័តច្បាប់ថវិកាបណ្តោះអាសន្នដោយអនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបន្តប្រតិបត្តិការរយៈពេល៤៥ថ្ងៃទៀតបន្ទាប់ពីថ្ងៃទី៣០ខែកញ្ញា។ ច្បាប់នេះមិនរួមបញ្ចូលកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែនទេ។ច្បាប់នេះការពារហានិភ័យនៃការបិទរដ្ឋាភិបាលអាមេរិកនៅនាទីចុងក្រោយ ។ប៉ុន្តែបានធ្វើឱ្យសភាតំណាងឱ្យមានភាពវឹកវរ៕ប្រភពReuters
Post a Comment