កម្ពុជាប្រកា​ស​ថា​ខ្លួន​នឹង​បើ​​​កជើ​ង​ហោះហើរ​ត្រង់​ពី​ខេត្ត​សៀមរា​ប​ទៅកាន់​ទីក្រុង​​​សេអ៊ូល​

 ក្រុមហ៊ុន​អាកាសចរណ៍​ ​Sky​ ​An​g​kor ​Air​line​s​របស់​កម្ពុជា​បាន​ប្រកាស​ថា​ខ្លួន​នឹង​បើ​កជើង​ហោះហើរ​ត្រង់​ពី​ខេត្ត​សៀមរាប​ទៅកាន់​ទីក្រុង​សេអ៊ូល​ ​សាធារណរដ្ឋ​កូរ៉េ​ ​នៅ​ចុង​ឆ្នាំនេះ​ ​ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កូរ៉េ​មក​កម្ពុជា​។​​ការហោះហើរ​ត្រង់​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ ​Inch​e​on ​ទីក្រុង​សេអ៊ូល​ ​នឹង​ចាប់ផ្តើម​នៅ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​។​


រូបថត​៖​ ​Sky​ ​An​g​kor ​Air​line​s

​/KhmerTimes

សេចក្តីប្រកាស​នេះ​ជា​ព័ត៌មាន​ដ៏​រំភើប​សម្រាប់​ប្រតិបត្តិ​ករ​ទេសចរ​ក្នុង​ខេត្ត​សៀមរាប​ ​ដែល​ជា​ទីតាំង​ឧទ្យាន​បុរាណ​អង្គរ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​ ​ខណៈ​ដែល​វិ​ស័​យ​ទេសចរណ៍​បាន​ទទួលរង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​។​ទោះបីជា​កម្ពុជា​បាន​បើក​ប្រទេស​យ៉ាង​ពេញលេញ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ក៏ដោយ​ ​ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​នៅតែ​មិនទាន់​ត្រលប់​មក​ក​ម្រិ​ត​ដូចមុន​ពេល​មាន​រាតត្បាត​នៅឡើយ​។​ ​យោង​តាម​គ្រឹះស្ថាន​អង្គរ​ដែល​គ្រប់គ្រង​កា​រលក់​សំបុត្រ​ចូល​ទស្សនា​ ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ចំនួន​ ​៥​៥​៦​.​៨​៧​៩​នាក់​ ​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​នានា​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​មករា​ ​ដល់​ថ្ងៃ​ទី​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​។​ ​ដោយឡែក​ ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ​២​០​១​៩​តំបន់​នេះ​ទទួល​បាន​ភ្ញៀវ​ទេ​ចរ​ជាង​ ​១​,​៦​៦​ ​លាន​នាក់​។​អភិបាល​រង​ខេត្ត​សៀមរាប​ ​លោក​ ​យន់​ ​លីន​ណេ ​បាន​និយាយ​ថា​ ​វា​ជា​ដំណឹង​ល្អ​សម្រាប់​ខេត្ត​ ​ដោយសារ​ជើង​ហោះហើរ​ត្រង់​ថ្មី​នឹង​កាត់បន្ថយ​ថ្លៃ​ធ្វើដំណើរ​សម្រាប់​ភ្ញៀវ​ទេសចរ​ ​និង​ចំណេញពេលវេលា​។​ ​លោក​សង្ឃឹម​ថា​ចំនួន​ភ្ញៀវ​ទេសចរ​នឹង​កើន​ឡើង​បន្ទាប់ពី​កា​របើក​អោយ​មាន​ជើង​ហោះហើរ​ត្រង់​៕ ​V​N​A​/KhmerTimes
Powered by Blogger.