សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Pham Minh Chinh បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការនិងតភ្ជាប់សេដ្ឋកិច្ចទាំង២ដោយជួយគ្នាទៅវិញទៅមកអភិវឌ្ឍសេដ្ឋកិច្ចឯករាជ្យនិងធន់ដោយខ្លួនឯង ជាមួយនឹងសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។
 |
|
នៅក្នុងជំនួបពិភាក្សាការងារខាងក្រៅកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) – ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី ២០ ខែតុលា មេដឹកនាំទាំង២បានជូនដំណឹងគ្នាទៅវិញទៅមកអំពីជំហានអភិវឌ្ឍន៍ក្នុងទំនាក់ទំនងទ្វេភាគីជាមួយនឹងការបង្កើនទំនុកចិត្តផ្នែកនយោបាយ តាមរយៈជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង២។នាយករដ្ឋមន្ត្រីទាំង២បានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ដោយបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការវិនិយោគ និងសកម្មភាពធុរកិច្ចរបស់សហគ្រាសនៃប្រទេសទាំង២ ជាពិសេសវិស័យពាណិជ្ជកម្មតាមព្រំដែន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមតំបន់ព្រំដែន។ទន្ទឹមនឹងនោះ ភាគីទាំង២បានឯកភាពគ្នាក្នុងការបង្កើតគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការទេសចរណ៍ ត្រីភាគី “ប្រទេស៣ គោលដៅតែមួយ” រវាងកម្ពុជា ឡាវ និងវៀតណាម បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនវៀតណាមនៅកម្ពុជាក្នុងការរស់នៅប្រកបដោយស្ថិរភាព និងធ្វើអាជីវកម្មក្នុងប្រទេសម្ចាស់ផ្ទះ និងលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសក្នុងចំណោមយុវជន ដើម្បីបណ្តុះសេចក្តីស្រឡាញ់ និងទំនុកចិត្តរវាងប្រជាជនវៀតណាម និងកម្ពុជា។ក្នុងជំនួបនេះ ឯកឧត្តម Chinh បានអបអរសាទរចំពោះសម្តេចមហាបវរធិបតីចំពោះសមិទ្ធិផលដែលសម្រេចបានក្នុងការថែរក្សាស្ថិរភាព ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ឯកឧត្តមក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់អគ្គលេខាបក្ស លោក Nguyen Phu Trong និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសវៀតណាម ថ្វាយចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងជូនចំពោះប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំកម្ពុជា៕ប្រភពVNA
Post a Comment