នាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenjamin Netanyahu បានប្តេជ្ញាថានឹង "ប្រយុទ្ធរហូតដល់ទទួលបានជ័យជំនះ"ហើយនឹងមិនបញ្ឈប់ការវាយប្រហារលើតំបន់ហ្គាហ្សាស្រ្ទីបខណៈដែលក្រុមហាម៉ាស់បន្តចាប់ចំណាប់ខ្មាំង។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បាននិយាយនៅថ្ងៃទី ២០ខែតុលាថា "ចំណាប់ខ្មាំង២នាក់ត្រូវបានដោះលែង។ យើងនឹងមិនបោះបង់កិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះចំណាប់ខ្មាំង និងអ្នកដែលបាត់ខ្លួនទាំងអស់នោះទេ។សេចក្តីថ្លែងការណ៍ខាងលើ ធ្វើឡើងក្នុងបរិបទដែលកងកម្លាំងហាម៉ាស់ដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិក២នាក់ក្នុងចំណោមមនុស្សសរុបជាង២០០នាក់។ ពួកគេជាម្តាយ និងកូនស្រីជនជាតិអាមេរិកាំង Judith និង Natalie Raanan ដែលត្រូវបានចាប់ពង្រត់អំឡុងពេលការវាយប្រហាររបស់ក្រុមហាម៉ាស់លើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។រូបភាពដែលផ្តល់ដោយ Reutersបង្ហាញពីស្ត្រី២នាក់ដែលត្រូវបានអមដោយទាហានអ៊ីស្រាអែលបីនាក់និងGalHirschអ្នកសម្របសម្រួលរបស់អ៊ីស្រាអែលទទួលបន្ទុកលើអ្នកដែលត្រូវបានចាប់ខ្លួននិងបាត់ខ្លួន។ នៅក្នុងរូបថត Natalie ស្លៀកខោខូវប៊យនិងអាវពណ៌ប្រផេះ Judith ពាក់អាវពណ៌ខៀវវែង។
 |
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenjamin Netanyahu។Reuters
|
លោក Abu Ubaida អ្នកនាំពាក្យរបស់កងពលតូច Izz el-Deen al-Qassam ដែលជាសាខាប្រដាប់អាវុធរបស់ក្រុមហាម៉ាស់បាននិយាយថា ចំណាប់ខ្មាំងត្រូវបានដោះលែងជាការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសកាតា។លោក Ubaida បាននិយាយថា "សម្រាប់ហេតុផលមនុស្សធម៌និងដើម្បីបញ្ជាក់ដល់ប្រជាជនអាមេរិក និងពិភពលោកថាការចោទប្រកាន់លើកងកម្លាំងហាម៉ាស់ដោយរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden គឺគ្មានមូលដ្ឋាន" ។ទោះជាយ៉ាងណា ការប្រយុទ្ធគ្នាមិនបានបញ្ឈប់ឡើយ។ នៅព្រឹកថ្ងៃទី២១ខែតុលា ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានរាយការណ៍ថា យន្តហោះអ៊ីស្រាអែលបានវាយប្រហារផ្ទះចំនួន៦នៅភាគខាងជើងហ្គាហ្សាស្ទ្រីបដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់និងរបួស៤៥នាក់។អ៊ីស្រាអែលបានបញ្ជាឱ្យជនស៊ីវិលទាំងអស់ជម្លៀសចេញពីពាក់កណ្តាលភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងទីក្រុងហ្កាហ្សាផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រុកជាច្រើននៅតែមិនអាចចាកចេញបាន ដោយសារតែភ័យខ្លាចបាត់បង់អ្វីៗគ្រប់យ៉ាងឬសូម្បីតែគ្មានកន្លែងមានសុវត្ថិភាពក្នុងការទៅក្នុងស្ថានភាពដែលតំបន់ភាគខាងត្បូងនៃតំបន់ហ្គាហ្សាក៏កំពុងរងការវាយប្រហារផងដែរ។តួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីនបង្ហាញថាយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៤.១៣៧ នាក់ត្រូវបានសម្លាប់ រួមទាំងកុមាររាប់រយនាក់ និងមនុស្ស ១៣.០០០នាក់បានរងរបួសនៅតំបន់ហ្គាហ្សា។យោងតាមការិយាល័យកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ ផ្ទះជាង១៤០,០០០ ខ្នងត្រូវបានខូចខាត ជិតមួយភាគបីនៃផ្ទះទាំងអស់នៅហ្គាហ្សា។ ក្នុងចំណោមនោះ ផ្ទះជិត១៣,០០០ ត្រូវបានបំផ្លាញទាំងស្រុង ដែលធ្វើឱ្យអ្នកស្រុកជាង១លាននាក់គ្មានផ្ទះសម្បែងបន្ទាប់ពីការវាយប្រហារ។ឆ្លើយតបទៅនឹងសំណួរថាតើអ៊ីស្រាអែលកំពុងអនុវត្តតាមច្បាប់សង្រ្គាមឬអត់ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានត្រឹមតែបញ្ជាក់ឡើងវិញនូវសេចក្តីថ្លែងការណ៍មុនរបស់លោកថា "អ៊ីស្រាអែលមានសិទ្ធិការពារខ្លួននិងធានាថាក្រុមហាម៉ាស់មិនអាចធ្វើការវាយប្រហារទៀតទេ" ។លោកក៏បានសង្កត់ធ្ងន់ថា៖ «ទោះបីជាយ៉ាងណា សកម្មភាពដែលបានអនុវត្តត្រូវតែស្របទៅតាមច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ និងច្បាប់សង្គ្រាម។ យើងនៅមានពេលច្រើនក្នុងការវាយតម្លៃភាពត្រឹមត្រូវ។ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ថា នេះ វាពិតជាសំខាន់តាមទស្សនៈរបស់អាមេរិក»។ការយកចិត្តទុកដាក់របស់អន្តរជាតិគឺផ្តោតលើការផ្តល់ជំនួយដល់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប តាមរយៈច្រកព្រំដែន Rafah នៅតាមព្រំដែនរវាងអេហ្ស៊ីប និងហ្គាហ្សា។នៅថ្ងៃទី១៨ ខែតុលា ប្រធានាធិបតីអាមេរិកJoeBidenបានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ហើយបាននិយាយថា រថយន្តដឹកជំនួយនឹងមកដល់ក្នុងរយៈពេល២៤-៤៨ម៉ោងបន្ទាប់។កាលពីម្សិលមិញអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterresបានត្រួតពិនិត្យប៉ុស្តិ៍ត្រួតពិនិត្យនៅខាងអេហ្ស៊ីប ហើយបានអំពាវនាវឱ្យបញ្ជូនរថយន្តដឹកទំនិញជាច្រើនគ្រឿងដែលដឹកជំនួយទៅកាន់តំបន់ហ្គាហ្សាស្ទ្រីបជារៀងរាល់ថ្ងៃ។រហូតមកដល់ពេលនេះ មេដឹកនាំលោកខាងលិចបានផ្តល់ការគាំទ្រជាចម្បងសម្រាប់យុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ទោះបីជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីស្ថានភាពជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីបក៏ដោយ។នៅថ្ងៃទី ២០ខែតុលាប្រទេសមូស្លីមជាច្រើនបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ការតវ៉ាក៏បានផ្ទុះឡើងនៅទូទាំងមជ្ឈិមបូព៌ាទាមទារឱ្យបញ្ចប់សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់៕ប្រភពReuters
Post a Comment