ការជិះលើរថភ្លើងពិសេស(Chairman’s Train) ដែលត្រូវបានកែលម្អរយ៉ាងល្អិតល្អន់បានផ្តល់នូវមធ្យោបាយដ៏ប្រណិត និងអស្ចារ្យដើម្បីទទួលបាននូវបទពិសោធន៍ពីទីជនបទរបស់ប្រទេសកម្ពុជា។ដំណើរកម្សាន្តតាមរថភ្លើង (Railway Adventures) ដែលល្បីល្បាញសម្រាប់ដំណើរទេសចរណ៍តាមផ្លូវដែកជាលក្ខណៈឯកជននិងគួរឱ្យទាក់ទាញ បានក្លាយជាប្រតិបត្តិករអូស្ត្រាលីដំបូងគេដែលជួលផ្តាច់មុខនូវរថភ្លើងពិសេសដែលមានប្រវត្តិយូរលង់នេះ។
រូបថតនៃទូររថភ្លើងពិសេសក្បែរឧទ្យានជាតិបូកគោ។ Picture supplied/KhmerTimes
ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ ដំណើរកម្សាន្តតាមរថភ្លើង (Railway Adventures) កំពុងបង្ហាញបទពិសោធន៍ទេសចរណ៍ថ្មីដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ។ដោយចាប់ផ្តើមនៅក្នុងរាជធានីភ្នំពេញដែលមានភាពអ៊ូអរនៅថ្ងៃទី៦ ខែមីនា ដំណើរទេសចរណ៍ជាក្រុមតូចនឹងធ្វើដំណើរតាមបណ្តាញផ្លូវដែកRoyal Cambodia ដែលទើបនឹងត្រូវបានកែលម្អរឡើងវិញ ដោយធ្វើការឈប់ចតនៅគោលដៅដែលមានទេសភាពដ៏ស្រស់ស្អាតដូចជានៅខេត្តសៀមរាប ព្រះសីហនុ កែប និងបាត់ដំបង។ ដោយត្រូវបានសាងសង់ក្នុងទស្សវត្សរ៍ឆ្នាំ១៩៣០ រថភ្លើងប្រវត្តិសាស្ត្រនេះធ្លាប់ត្រូវបានប្រើប្រាស់ដោយអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានទូរបម្រើម្ហូបអាហារជាលក្ខណៈឯកជន ទូរទទួលភ្ញៀវ និងទូរថភ្លើងឯកជនដើមរបស់ព្រះមហាក្សត្រ។តម្លៃមានចាប់ពី ៧៨៩៥ដុល្លារ ក្នុងម្នាក់ សម្រាប់បន្ទប់រួម (twin share) ហើយដំណើរទេសចរណ៍រួមមានការស្នាក់នៅរយៈពេល៩យប់ប្រកបដោយគុណភាព កន្លែងស្នាក់នៅដែលមានទីតាំងចំកណ្តាល ជាមួយនឹងអាហារពេលព្រឹកប្រចាំថ្ងៃនិងអាហារក្នុងស្រុកផ្សេងៗ។ ភ្ញៀវនឹងត្រូវបានទទួលស្វាគមន៍ និងរៀបចំអាហារពេលល្ងាចជូនដំណើរ រួមជាមួយនឹងភេសជ្ជៈ។ ពេញមួយការធ្វើដំណើរ ពួកគេនឹងប្រើប្រាស់រថភ្លើងពិសេសនេះផ្តាច់មុខដែលធ្វើឱ្យអ្នកទទួលបាននូវបទពិសោធន៍ដ៏ស្និទ្ធស្នាល និងអស្ចារ្យ។ដំណើរទេសចរណ៍អមដោយមគ្គុទេ្ទសក៍ផ្តល់ជូននូវដំណើរកំសាន្តដ៏សម្បូរបែបដែលដឹកនាំដោយមគ្គុទ្ទេសក៍ក្នុងស្រុកដែលមានចំណេះដឹងដើម្បីបង្កើនការស្វែងយល់នៃគោលដៅនីមួយៗ។ ប្រធានដឹកនាំនឹងនៅចាំជូនភ្ញៀវនៅថ្ងៃធ្វើដំណើរតាមផ្លូវដែកផងដែរ ដោយធានាបាននូវបទពិសោធន៍ប្រកបដោយផាសុកភាព និងដោយរលូន។ ការជូនដំណើរត្រឡប់ទៅកាន់អាកាសយានដ្ឋានវិញនៅក្នុងប្រទេសកម្ពុជាក៏ត្រូវបានរួមបញ្ចូលផងដែរ។ ដែលធ្វើឲ្យការរៀបចំការធ្វើដំណើរមិនមានការពិបាកនោះឡើយ។សម្រាប់អ្នកដែលកំពុងស្វែងរកដំណើរកម្សាន្តតាមរថភ្លើងនៅអាស៊ី Railway Adventures ផ្តល់ជម្រើសក្នុងការធ្វើដំណើរបន្តពីខេត្តសៀមរាបទៅទីក្រុងហូជីមិញ ដើម្បីភ្ជាប់ដំណើរកម្សាន្តតាមផ្លូវដែកវៀតណាម (Vietnam Railway Adventure)។ ចេញដំណើរនៅល្ងាចថ្ងៃទី១៥ ខែមីនា ការពន្យានេះផ្តល់ឱកាសដើម្បីបន្តស្វែងយល់ពីទេសភាពចម្រុះក្នុងតំបន់ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប។ដោយរួមបញ្ចូលគ្នានូវភាពទាក់ទាញនៃការធ្វើដំណើរតាមរថភ្លើងជាមួយនឹងភាពទាក់ទាញនៃជនបទរបស់ប្រទេសកម្ពុជា ដំណើរកម្សាន្តតាមរថភ្លើង Chairman’s Train បង្ហាញពីបទពិសោធន៍ដ៏ពិសេសមួយ។ ជាមួយនឹងប្រវត្តិសាស្រ្តដ៏សម្បូរបែប និងការកែលម្អរដ៏ល្អឥតខ្ចោះ ការធ្វើដំណើរផ្តាច់មុខនេះសន្យាថានឹងបង្កើតនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកធ្វើដំណើរ។អ្នកនាំពាក្យ Railway Adventures បាននិយាយថា “ដំណើរកម្សាន្តតាមរថភ្លើង Chairman’s Train ដែលត្រូវបានកែលម្អរយ៉ាងល្អិតល្អន់ អនុញ្ញាតឱ្យអ្នកធ្វើដំណើរទទួលបាននូវភាពស្រស់ស្អាតនៃទីជនបទនៃប្រទេសកម្ពុជា បង្កើតបទពិសោធន៍ដែលមិនអាចបំភ្លេចបាន” ៕ប្រភព៖ The Senior/KhmerTimes
Post a Comment