ទោះបីជាមានការជាប់ពាក់ព័ន្ធក្នុងបញ្ហាផ្លូវច្បាប់ជាបន្តបន្ទាប់ក៏ដោយ អតីតប្រធានាធិបតីអាមេរិកDonaldTrumpនៅតែទទួលបានការឧបត្ថម្ភជាបន្តបន្ទាប់ដើម្បីបន្តឈរឈ្មោះសម្រាប់សេតវិមាននៅឆ្នាំក្រោយ។យុទ្ធនាការបោះឆ្នោតរបស់លោក Donald Trump កាលពីថ្ងៃទី៤ខែតុលា បាននិយាយថាខ្លួនបានរៃអង្គាសប្រាក់បានជាង៤៥.៥លានដុល្លារក្នុងត្រីមាសទី៣ចាប់ពីខែកក្កដាដល់ខែកញ្ញាពោលគឺជិត៣០%ខ្ពស់ជាងចំនួនដែលបានលើកឡើងក្នុងត្រីមាសទី២បើទោះបីជាអតីតប្រធានាធិបតីអាមេរិករូបនេះកំពុងប្រឈមមុខនឹងការចោទប្រកាន់ផ្លូវច្បាប់ក៏ដោយ។
 |
អតីតប្រធានាធិបតីអាមេរិកDonaldTrump។CNN |
ចាប់ពីខែមេសាដល់ខែមិថុនា យុទ្ធនាការរបស់លោក Trump ទាក់ទាញបាន ៣៥លានដុល្លារដែលជិត២ដងនៃចំនួនដែលបានកត់ត្រានៅក្នុងត្រីមាសទី១។យោងតាម Reuters តួលេខខាងលើបង្ហាញថាលោក Trump ហាក់ដូចជាកំពុងទាញយកផលប្រយោជន៍ពីបញ្ហាផ្លូវច្បាប់ដើម្បីទាក់ទាញការគាំទ្រកាន់តែច្រើនពីអ្នកបោះឆ្នោតនៅពេលដែលការបោះឆ្នោតមានរយៈពេលជាង១ឆ្នាំ។ការស្ទង់មតិបង្ហាញថា លោក Trump នៅតែជាមេដឹកនាំក្នុងការប្រជែងដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២៤។អភិបាលរដ្ឋផ្លរីដាលោក Ron DeSantis បច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់ទី២ក្នុងការស្ទង់មតិដោយមានគម្លាតធំបើប្រៀបធៀបទៅនឹងលោក Trump ។យុទ្ធនាការបោះឆ្នោតរបស់លោក DeSantisបានប្រកាសកាលពីថ្ងៃទី៤ខែតុលាថាខ្លួនបានរៃអង្គាសប្រាក់បានចំនួន១៥លានដុល្លារនៅក្នុងត្រីមាសទី៣ពោលគឺធ្លាក់ចុះពី២០លានដុល្លារនៅក្នុងត្រីមាសទី២។អតីតប្រធានាធិបតី Trump ប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌជុំវិញកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានចោទប្រកាន់របស់លោកដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២០ការគ្រប់គ្រងឯកសារចាត់ថ្នាក់របស់លោកបន្ទាប់ពីចាកចេញពីសេតវិមាននិងការបង់ប្រាក់ស្ងាត់ៗដល់តារាអាសអាភាស។លើសពីនេះ លោកក៏ប្រឈមនឹងបញ្ហាផ្លូវច្បាប់ផ្សេងទៀតទាក់ទងនឹងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍អ្នកកាសែតស្រីម្នាក់។ លោកក៏ត្រូវបានចោទប្រកាន់ដោយអគ្គមេធាវីញូវយ៉ក Letitia James ពីបទបំប៉ោងទ្រព្យសម្បត្តិរបស់លោកដើម្បីទទួលបានផលប្រយោជន៍ដោយខុសច្បាប់ពីសកម្មភាពអាជីវកម្មទាក់ទងនឹង Trump Group ។លោក Trump បានបដិសេធរាល់ការចោទប្រកាន់៕ប្រភព Reuters
Post a Comment