អនុប្រធាននយោបាយនៃចលនាអ៊ីស្លាមHamas Moussa Abu Marzouk បាននិយាយថាពួកគេត្រៀមខ្លួនរួចរាល់ហើយដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលបន្ទាប់ពី "សម្រេចបាននូវគោលដៅ"។នៅពេលត្រូវបានសួរថាតើពួកគេត្រៀមខ្លួនដើម្បីពិភាក្សាអំពីបទឈប់បាញ់ដែរឬទេ លោក Moussa Abu Marzouk បានប្រាប់ Al Jazeera កាលពីថ្ងៃទី៩ខែតុលាថាក្រុមហាម៉ាស់បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយក "ការសន្ទនានយោបាយទាំងអស់" ។
 |
បុរសអ៊ីស្រាអែលប្រញាប់ជម្លៀសខ្លួនចេញបន្ទាប់វាយប្រហារដោយគ្រាប់រ៉ុក្កែត។ រូបថត៖Reuters |
ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃដដែលនោះ អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Abu Ubaida បានប្រកាសថា ពួកគេនឹងមិនចរចាអំពីជនជាតិអ៊ីស្រាអែលដែលចាប់ធ្វើជាចំណាប់ខ្មាំងក្នុងការវាយប្រហារថ្ងៃទី៧ខែតុលាប្រសិនបើការបាញ់របស់អ៊ីស្រាអែលនៅតែបន្ត។ លោក Abu Ubaida បានកត់សម្គាល់ថាអ៊ីស្រាអែលគួរតែសុខចិត្ត "បង់ថ្លៃ"ជាថ្នូរនឹងសេរីភាពរបស់អ្នកដែលត្រូវបានឃុំខ្លួន។អ៊ីស្រាអែលកំពុងបង្កើនការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីកងទ័ពរបស់ប្រទេសកាលពីថ្ងៃទី៩ខែតុលាបានប្រកាសពីការបិទតំបន់ទាំងស្រុងពីអាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងៗទៀត។ក្រុមហាម៉ាស់ក៏បានបង្កើនភាពតានតឹងផងដែរ។ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល អ្នកនាំពាក្យនៃកងពលតូច al-Qassam នៃក្រុមហាម៉ាស់ លោក Abu Obeida បាននិយាយនៅល្ងាចថ្ងៃទី ៩ខែតុលាថាក្រុមនេះនឹងប្រហារជីវិតចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានចាប់ខ្លួនប្រសិនបើទីក្រុងTelAvivមិនវាយប្រហារទៅលើគោលដៅជនស៊ីវិល ហើយឡោមព័ទ្ធហ្គាហ្សាដោយមិនមានការព្រមាន"។នៅតំបន់ហ្គាហ្សា មនុស្សរាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ខណៈដែលការវាយប្រហារតាមអាកាសមិនឈប់ឈរបាន។កងទ័ពអ៊ីស្រាអែលបាននិយាយថាខ្លួនបានទទួលការគ្រប់គ្រងវិញភាគច្រើននៅភាគខាងត្បូងនៃប្រទេស។ រថក្រោះនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលត្រូវបានគេដាក់ពង្រាយដើម្បីការពារក្នុងរបងព្រំដែនហ្គាហ្សា។នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃទី៩ខែតុលា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រកាសថា "យើងទើបតែចាប់ផ្តើមវាយប្រហារក្រុមហាម៉ាស់។ អ្វីដែលយើងកំពុងធ្វើចំពោះសត្រូវនៅថ្ងៃខាងមុខនឹងមានផលវិបាកសម្រាប់ពួកគេជាច្រើន"។នៅពេលដែលយោធាអ៊ីស្រាអែលបញ្ជូនកងកម្លាំងកាន់តែច្រើនទៅជិតព្រំដែនសំណួរដ៏ធំមួយគឺថាតើប្រទេសនេះនឹងបើកការវាយប្រហារលើដីលើតំបន់ហ្គាហ្សាដែលជាឆ្នេរខ្សាច់សមុទ្រមេឌីទែរ៉ាណេដ៏តូចឬយ៉ាងណា។យោងតាមប្រព័ន្ធផ្សព្វផ្សាយ មនុស្សប្រហែល៩០០ នាក់ (រួមទាំងទាហាន ៧៣នាក់) បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល។ ជាមួយគ្នានេះ អាជ្ញាធរក្នុងតំបន់ហ្គាហ្សាបាននិយាយថាមនុស្សជាង៦៨០នាក់ត្រូវបានសម្លាប់។អ៊ីស្រាអែលបាននិយាយថាមានសមាជិកក្រុមហាម៉ាស់រាប់រយនាក់ក្នុងចំណោមពួកគេ។មនុស្សរាប់ពាន់នាក់បានរងរបួសទាំងសងខាង។មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយកាលពីថ្ងៃទី៩ខែតុលាថា យោធាអាមេរិកកំពុងពន្លឿនការផ្ទេរអាវុធប្រឆាំងយន្តហោះគ្រាប់រំសេវ និងជំនួយសន្តិសុខផ្សេងទៀតដល់អ៊ីស្រាអែល។យោងតាមទីភ្នាក់ងារសារព័ត៌មានReutersទីក្រុងវ៉ាស៊ីនតោនមិនបានចេញផ្សាយព័ត៌មានលម្អិតអំពីសំណើជំនួយដែលផ្តល់ដោយអ៊ីស្រាអែលនោះទេ។ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអនាមិករូបនេះបាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យសាជីវកម្មការពារជាតិ ពន្លឿនការអនុវត្តបទបញ្ជារបស់ទីក្រុងTel Aviv ក៏ដូចជាសិក្សាពីលទ្ធភាពនៃការដកឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក ដើម្បីផ្ទេរទៅឱ្យអ៊ីស្រាអែល។ទោះបីជាយ៉ាងណា អាមេរិកនឹងមិនបញ្ជូនទ័ពទៅអ៊ីស្រាអែលទេ៕ពុតសាម៉ាត់
Post a Comment