សម្ដេចធិបតី៖ប្រ​ជាពលរដ្ឋខ្មែរនៅអ៊ីស្រាអែ​ល​ចំនួន​៣​២​៣​​បា​ន​ដល់ទីតាំង​សុវត្ថិភាព១៣១នា​ក់ទៀតស្ថិតក្នុងតំ​​បន់​មា​ន​ហានិ​ភ័យ​

តាមរយៈសារជាសំឡេងតាមតេឡេក្រាមសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បា​ន​ឱ្យ​ដឹ​ង​ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០តុលានេះ រាជ​រ​ដ្ឋា​ភិ​បា​លនិងស្ថាប័នពាក់​ព័​​ន្ធ​រ​ក​ឃើ​ញ​ប្រ​ជា​ព​ល​រដ្ឋខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែលចំនួន៤៥៤ បូកនឹងសា​ក​សព​ម្នាក់​ដែ​ល​បាន​ស្លា​​ប់។ ក្នុងចំណោមប្រជាពល​រ​ដ្ឋ​ទាំ​ង​៤​៥​៤​នា​ក់​នោះ​ ប្រជាពលរដ្ឋ៣២៣បា​ន​​ច​ល័​ត​ទៅ​​​ដ​ល់​ទី​តាំងសុវត្ថិភាព ខណៈ១៣១នាក់ផ្សេងទៀតស្ថិតនៅក្នុងទីតាំងមានហានិភ័យ​នៅ​ឡើ​យ​។​

សម្ដេចធិបតីបានថ្លែងថា កិច្ចការ​សម្រ​បស​ម្រួលជួយបងប្អូននៅអ៊ីស្រាអែលគឺរឿងអាទិភាពបំផុ​តដោយសម្ដេចនិងរដ្ឋមន្ត្រីម​ក​ពី​ស្ថា​ប័​នពាក់ព័ន្ធបានខិតខំទាំងយប់ទាំងថ្ងៃ​ដើម្បីទាក់ទងឱ្យដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យបានពិតប្រាកដ។ជាមួយគ្នានេះ សម្ដេចធិបតី បានបន្តអំពាវនាវឱ្យបងប្អូនប្រ​ជាព​លរដ្ឋខ្មែរស្ដា​ប់​តាម​ការ​ណែ​នាំ​រប​ស់រដ្ឋាភិបាលអ៊ីស្រាអែលឱ្យបានម៉ឺ​ងម៉ា​ត់បំផុត​តាម​តែអា​ចធ្វើ​ទៅបា​នក្នុង​គ្រា​លំ​បា​ក​នេះ​។ រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធកំពុងបន្តជួយប្រជាពលរដ្ឋខ្មែរបាន​ដល់​ទីតាំ​ងសុ​វត្ថិ​ភាព​ឱ្យបា​នគ្រ​ប់ៗគ្នា៕ប្រភពAKP

Powered by Blogger.