ភ្លៀង​ធ្លាក់​បន្តមានទឹកជំនន់​នៅ​​កម្ពុជា​ប៉ះពាល់​តំប​ន់​ជាច្រើន​

ភ្លៀងធ្លាក់ខ្លាំងដែលអូសបន្លាយពេលនិងទឹកជំនន់ចាប់ពីពាក់កណ្តាលខែកញ្ញា បណ្តាលឱ្យខូចខាតដល់ ខេត្តក្រុងចំនួន១២ ក្នុងចំណោម២៥ ក្នុងប្រទេសកម្ពុជា។


ទឹកជំនន់នៅជាយក្រុងភ្នំពេញ ប្រទេសកម្ពុជា។ (រូបថត៖ AFP/VNA)


គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរាយការណ៍នៅថ្ងៃទី១៩ ខែតុលានេះថា មកទល់ពេលនេះ ភ្លៀងធ្លាក់ និងទឹកជំនន់បានឆក់យកជីវិតមនុស្ស៤នាក់ប៉ះពាល់ប្រជាពលរដ្ឋជាង៥៨៦០០គ្រួសារ សាលារៀន១៧៦ខ្នង និងខូចខាតផ្ទះជាង៣២៣៧០ខ្នង ស្រូវជាង១៩៦០០ហិកតា ដំណាំជិត១៥០០០ហិកតានិងផ្លូវប្រហែល ៥៤៩ គីឡូម៉ែត្រ។យោងតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក សុទ្ធ គឹមកុលមុនី បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ៩០០០ នាក់ ប្រហែល២២៥០ គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈជាង ១០០០០ គ្រួសារដែលរងគ្រោះដោយទឹកជំនន់ បានទទួលការជួយសង្គ្រោះ។ស្បៀងបម្រុង​​កម្ពុជា​បាន​បែង​ចែក​ស្រូវ​ពូជ​ចំនួន ៤៥១ តោន ដើម្បី​ជួយ​កសិករ​ស្តារ​ផលិតកម្ម។ទឹកជំនន់​ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា គឺជា​ប្រភេទ​ទី​៣​ហើយ​ដែល​បាន​វាយប្រហារ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ដើមរដូវ​វស្សា​មក បន្ទាប់ពី​ខែ​កក្កដា និង​សីហា​។ទឹកជំនន់កាលពីខែសីហាបានឆក់យកជីវិតមនុស្ស៤នាក់ និងប៉ះពាល់ដល់គ្រួសារជាង២០០០០ខូចខាតផលិតកម្មកសិកម្មរាប់ម៉ឺនហិកតា និងបំផ្លាញគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងខេត្តចំនួន ១៩ ក្នុងប្រទេសកម្ពុជា៕VNA
Powered by Blogger.