វៀតណាមនិងកម្ពុជាចង់ប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកដើម្បីធ្វើពាណិជ្ជកម្មជាមួយម៉ាឡេស៊ី ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ។នេះបើយោងតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។
 |
រូបកោះសន្តិភាព |
លោកបាននិយាយថា៖ «ប្រទេសម៉ាឡេស៊ីកំពុងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកយ៉ាងខ្លាំង ហើយរហូតមកដល់ពេលនេះយើងបានទទួលការឆ្លើយតបដ៏ល្អមួយ»។លោកបានគូសបញ្ជាក់ថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយវៀតណាមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ហើយប្រទេសទាំង២បានទទួលស្គាល់កិច្ចព្រមព្រៀងក្របខ័ណ្ឌដំណោះស្រាយរូបិយប័ណ្ណក្នុងស្រុក។លោកបានលើកឡើងទៀតថា នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinhក៏បានឯកភាពអោយពន្លឿនការចរចាលើការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់សកម្មភាពពាណិជ្ជកម្ម។ វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី១០ របស់ម៉ាឡេស៊ី។លោកបានបន្ថែមថា ប៉ុន្តែដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនដូចជាសិង្ហបុរី មិនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់សកម្មភាពពាណិជ្ជកម្មនោះទេ។លោកបានលើកឡើងទៀតថា “ខ្ញុំមិនបានឃើញការចាប់អារម្មណ៍ (ពី) ជប៉ុន ហុងកុង និងកូរ៉េខាងត្បូងទេ ខណៈដែល ឥណ្ឌានៅតែដាក់កំហិតលើប្រាក់រូពីនៅបរទេស លើកលែងតែពលរដ្ឋ។ដូច្នេះការចរចាអាចត្រូវការពេលវេលា” ។លោកជឿជាក់ថាភាពជោគជ័យរបស់អាស៊ាន និងចិនក្នុងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកអាចលើកទឹកចិត្តប្រទេសផ្សេងទៀតឱ្យចូលរួមទាញយកអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ៕Fibre2Fashion News Desk (DS)
Post a Comment