អតីតនាយករដ្ឋមន្ត្រីថៃលោកThaksin Shinawatra ត្រូវបានពន្យាពេលឱ្យបន្តការព្យាបាលនៅមន្ទីរពេទ្យប៉ូលីស ជំនួសឱ្យការត្រឡប់ទៅពន្ធនាគារវិញ។ព័ត៌មានខាងលើត្រូវបានកាសែត The Nation ស្រង់សម្ដីប្រធាននាយកដ្ឋានកែតម្រូវលោក Sahakarn Phetnarin នៅថ្ងៃនេះ (២៣តុលា)។ ដូច្នេះហើយ លោកThaksinត្រូវបានអនុញ្ញាតឱ្យបន្តការព្យាបាលនៅខាងក្រៅពន្ធនាគារ បន្ទាប់ពីរយៈពេល៦០ថ្ងៃដំបូងបានផុតកំណត់។"
 |
អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra ត្រូវបានអនុញ្ញាតឱ្យបន្តស្នាក់នៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាល បន្ទាប់ពីរយៈពេល៦០ថ្ងៃដំបូងបានផុតកំណត់។ រូបថត៖Reuters |
ការសម្រេចចិត្តអនុញ្ញាតឱ្យលោកThaksinស្នាក់នៅក្នុងមន្ទីរពេទ្យគឺផ្អែកលើអនុសាសន៍របស់វេជ្ជបណ្ឌិត។ពួកគេចង់ឱ្យលោកបន្តទទួលបានការព្យាបាលសមស្របសម្រាប់ជំងឺទាក់ទងនឹងសម្ពាធឈាមខ្ពស់និងបញ្ហាផ្លូវដង្ហើម ... "។មេដឹកនាំនៃ នាយកដ្ឋានកែតម្រូវថៃបានសង្កត់ធ្ងន់។សេចក្តីសម្រេចយល់ព្រមរបស់នាយកដ្ឋានកែតម្រូវ អនុសាសន៍ពីវេជ្ជបណ្ឌិតនិងភស្តុតាងពាក់ព័ន្ធត្រូវបានបង្ហាញដល់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ថៃដើម្បីសុំការយល់ព្រមបន្តការស្នាក់នៅមន្ទីរពេទ្យរបស់លោកThaksin។លោកThaksinកើតនៅថ្ងៃទី២៦ខែកក្កដា ឆ្នាំ១៩៤៩ បានបញ្ចប់ការសិក្សាពីបណ្ឌិតសភាប៉ូលីសបន្ទាប់មកបានចូលបម្រើការងារជាប៉ូលីសភូមិន្ទថៃក្នុងឆ្នាំ១៩៧៣។ មហាសេដ្ឋីទូរគមនាគមន៍នេះបានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃក្នុងឆ្នាំ២០០១មុនពេលត្រូវបានទម្លាក់ដោយរដ្ឋប្រហារនៅឆ្នាំ២០០៦។ReutersបាននិយាយថាលោកThaksinបានរស់នៅនិរទេសខ្លួននៅបរទេសតាំងពីឆ្នាំ ២០០៨។ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ លោកបានចំណាយពេលភាគច្រើននៅទីក្រុងឡុងដ៍-អង់គ្លេស និងឌូបៃ-អារ៉ាប់រួម។លោកThaksinបានវិលត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃទី ២២ ខែសីហា ហើយបានទទួលទោសដាក់ពន្ធនាគារសរុប៨ឆ្នាំ។លោកត្រូវបានបញ្ជូនពីពន្ធនាគារមកកាន់មន្ទីរពេទ្យ Police General Hospital បន្ទាប់ពីគ្រូពេទ្យពន្ធនាគារបានកំណត់ថា លោកមានរោគសញ្ញាឈឺទ្រូង និងលើសឈាមជាប់រហូត។ទោះបីជាពេលវេលារបស់លោកនៅខាងក្រៅពន្ធនាគារត្រូវបានពន្យារពេលក៏ដោយក៏អាជ្ញាធរថៃបាននិយាយថាលោកThaksinនឹងមិនត្រូវបានអនុញ្ញាតឱ្យផ្ទេរទៅមន្ទីរពេទ្យឯកជនដែលមានលក្ខខណ្ឌងាយស្រួលជាងនោះទេ៕ពុតសាម៉ាត់
Post a Comment