មន្ត្រីក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ករណីជំងឺគ្រុនឈាមនៅកម្ពុជាមានចំនួន ២១,៥៦៨ ករណី ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី១៨៤ ភាគរយឬស្មើនឹង៧,៥៩៧ ករណីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 |
អ៊ីនធឺណិត |
លោក លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលបានប្រាប់Xinhuaថា “ជំងឺនេះបានសម្លាប់មនុស្ស៣៨ នាក់ក្នុងអំឡុងពីខែមករាដល់ខែកញ្ញាឆ្នាំនេះ កើនឡើងពីចំនួន១៤នាក់ដែលបានស្លាប់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន” ។ក្រោមការណែនាំរបស់ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលមន្ទីរសុខាភិបាលខេត្តទូទាំងប្រទេសបានផ្តល់ថ្នាំអាបេតសម្រាប់ដាក់ក្នុងពាង ឬអាងទឹកដើម្បីសម្លាប់ដង្កូវទឹកនៅតាមផ្ទះ និងបានបាញ់ថ្នាំសម្លាប់សត្វមូសតាំងពីខែសីហាមក។ឯកឧត្តមបានបន្ថែមថា “យើងបានធ្វើការយ៉ាងសកម្មជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមនៅក្នុងប្រទេស”។ជំងឺគ្រុនឈាម គឺជាជំងឺមេរោគឆ្លងតាមរយៈមូសខ្លាដែលខាំនៅពេលថ្ងៃ។ ជំងឺនេះបណ្តាលឱ្យមានសភាពធ្ងន់ធ្ងរដែលជាធម្មតាមានរោគសញ្ញាដូចជាឈឺក្បាល ក្តៅខ្លួនរហូតដល់៤០ អង្សាសេ អស់កម្លាំង ឈឺសាច់ដុំ និងសន្លាក់ធ្ងន់ធ្ងរ ហើមក្រពេញ ក្អួត និងកន្ទួលលើស្បែក។លោក លាង ឫទ្ធា បានជំរុញឲ្យឪពុកម្តាយនាំកូនឈឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋក្នុងរយៈពេល ៤៨ ម៉ោង ប្រសិនបើពួកគេសង្ស័យថាកូនរបស់ពួកគេឆ្លងមេរោគគ្រុនឈាម។មិនតែប៉ុណ្ណោះ លោកបានអំពាវនាវដល់គ្រួសារទាំងអស់ឱ្យចាក់ដីលុបកន្លែងដក់ទឹកនៅជុំវិញផ្ទះ ដោយថាកន្លែងទាំងនោះជាប្រភពនៃមូស ។នៅកម្ពុជា ជំងឺគ្រុនឈាមកើនឡើងខ្ពស់គឺនៅរដូវវស្សាចាប់ពីខែឧសភា ដល់ខែតុលា៕Xinhua/KhmerTimes
Post a Comment