VIDEOឯកឧត្ដមអភិសន្តិបណ្ឌិតស សុខា៖គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបំពេញការងារបានល្អធំៗចំនួន២គួរឲ្យកត់សម្គាល់
ភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរតាមការកត់សម្គាល់ផ្ទាល់ខ្លួនថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពេញការងារបានយ៉ាងល្អធំៗ ចំនួន ២ គួរឲ្យកត់សម្គាល់ រួមមាន ៖ ទី១. ការងារបណ្តុះបណ្តាលនិងអប់រំផ្សព្វផ្សាយ និងទី២. ការងារនីតិកម្មនិងជំនួយផ្នែកច្បាប់។
![]() |
Post a Comment