ចិន​បណ្តេញរដ្ឋមន្ត្រីក្រសួងការ​ពារជាតិ


ប្រព័ន្ធផ្សព្វផ្សាយចិនបាននិយាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Li​Shangfuត្រូវបានបណ្តេញចេញពីតំណែង។ប៉ុន្តែបេក្ខភាពជំនួសមិនត្រូវបានប្រកាសទេ។
យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃទី២៤ ខែតុលា ស្ថានីយទូរទស្សន៍កណ្តាលចិន CCTV បានប្រកាសពីការបណ្តេញលោក LiShangfu។ លោកLiមិន​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​តាំង​ពី​ចុង​ខែ​សីហា​មក។CCTV បានរាយការណ៍ថា "គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាចិនបានសម្រេចចិត្តបណ្តេញលោក Li Shangfu ចេញពីតំណែងជាសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ"។
ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​មិន​បាន​បញ្ជាក់​ច្បាស់​ពី​មូលហេតុ​នៃ​ការ​បណ្តេញ​លោក​ចេញ​ទេហើយ​គេ​ក៏​មិន​ច្បាស់​ថា​នរណា​នឹង​ស្នង​តំណែង​លោកLi ដែរ។ លោកLiគឺជារដ្ឋមន្ត្រីទីពីរដែលត្រូវបានបណ្តេញចេញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីអតីតរដ្ឋមន្ត្រីការបរទេសលោក QinGang។លោក  Li​Shangfuត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៅខែមីនាឆ្នាំនេះ ជំនួសតំណែងមុនរបស់លោកWei Fenghe។
លោក Li Shangfu ត្រូវបានបណ្តេញចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ រូបថត៖ Reuters
លោក Li កើតនៅឆ្នាំ១៩៥៨នៅទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ លោក Li បានធ្វើការអស់រយៈពេល៣១ឆ្នាំនិងកាន់មុខតំណែងជាច្រើននៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ។នៅ​ឆ្នាំ​២០១៣ លោក Li ត្រូវបាន​តែងតាំង​ជា​ប្រធាន​អគ្គសេនាធិការ​នៃ​អគ្គនាយកដ្ឋាន​សព្វាវុធ​យោធា។ នៅឆ្នាំ២០១៧លោកបានក្លាយជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍បរិក្ខារនៃគណៈកម្មាការយោធាមជ្ឈិមចិន៕ពុតសាម៉ាត់

Powered by Blogger.