នាយករដ្ឋមន្រ្តីឯ​កភាពជាមួយអង្គកា​រសហប្រជាជាតិ​ដើម្បីជម្លៀសកងទ័ពមួក​ខៀវកម្ពុជាចេញពី​ម៉ាលី

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតដែលមានមូលដ្ឋានក្នុងស្រុកព្រៃឈរនិងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានឯកភាពដើម្បីជម្លៀសកងទ័ពមួកខៀវកម្ពុជា ចេញពីប្រទេសម៉ាលីខណៈដែលកងទ័ពយើងកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសម៉ាលីរងការវាយប្រហារពីក្រុមឧទ្ទាមនៅទីនោះ។



សម្ដេចធិបតីបានថ្លែងថា៖«ប៉ុន្មានថ្ងៃមុនខ្ញុំត្រូវផ្ដល់ការឯកភាពដើម្បីដកទ័ពមួកខៀវយើង ប្រមាណជិត ១០០នាក់ ចេញពីប្រទេសម៉ាលីដោយសារ អង្គការសហប្រជាជាតិក៏បានចាប់ផ្ដើមជម្លៀសទ័ពព្រោះដោយសារកន្លែងខ្លះទ័ពនៅលែងបានហើយ ទោះបីទ័ព UN មួកខៀវក៏គេវ៉ៃដែរ»៕ប្រភពSTPM


Powered by Blogger.