ការដឹកជញ្ជូនជំនួយដំបូងបានចូលតំបន់ហ្គាហ្សាស្ទ្រីបមេដឹកនាំពិភពលោកបានជួបនៅប្រទេសអេហ្ស៊ីប
រថយន្តដឹកជំនួយដំបូងគេបានឆ្លងកាត់ព្រំដែន Rafah ឆ្លងចូលក្នុងតំបន់ ហ្គាហ្សាស្ទ្រីប ។ មេដឹកនាំពិភពលោកជួបប្រជុំគ្នានៅប្រទេសអេហ្ស៊ីប ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះអ៊ីស្រាអែល-ហាម៉ាស់។យោងតាម CNN កាលពីថ្ងៃទី២១ខែតុលា រថយន្តដឹកជំនួយចំនួន២០គ្រឿងបានចូលក្នុងតំបន់ហ្គាហ្សាស្ទ្រីប តាមរយៈច្រកព្រំដែនRafah របស់ប្រទេសអេហ្ស៊ីប។ នេះជាលើកទី១ហើយដែលច្រកព្រំដែននេះបានបើកចាប់តាំងពីជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស់ផ្ទុះឡើង។
![]() |
រថយន្តដឹកជំនួយចូលតំបន់ហ្គាហ្សា។ រូបថត៖Reuters |
មេដឹកនាំពិភពលោកជួបប្រជុំគ្នានៅប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាអំពីស្ថានភាពអ៊ីស្រាអែល-ហាម៉ាស
យោងតាមសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី ២១ ខែតុលាមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបមានវត្តមាននៅទីក្រុងគែរ (អេហ្ស៊ីប) ដើម្បីចូលរួមសន្និសីទសន្តិភាព ដើម្បីស្វែងរកមធ្យោបាយ "ធ្វើឱ្យស្ថានការណ៍មជ្ឈិមបូព៌ាត្រជាក់"។ចូលរួមក្នុងសន្និសីទនេះមានប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ស្តេចហ្សកដានី Abdullah ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sánchez នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock រដ្ឋមន្ត្រីការបរទេសអង់គ្លេស James Cleverly និងតំណាង៣០ប្រទេសផ្សេងទៀត។នៅក្នុងសុន្ទរកថាបើករបស់លោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi សង្ឃឹមថា មេដឹកនាំអាចយល់ព្រមលើផែនទីបង្ហាញផ្លូវដើម្បីបញ្ចប់ជម្លោះអ៊ីស្រាអែល-ហាម៉ាស់។ផែនទីបង្ហាញផ្លូវនេះរួមបញ្ចូលទាំងការផ្តល់ជំនួយស្ថេរភាពដល់តំបន់ហ្គាហ្សាស្ទ្រីបការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់និងការចរចារដំណោះស្រាយរដ្ឋ២។
រដ្ឋមន្ត្រីការបរទេសBlinkenបានផ្ញើលិខិតមួយទៅកាន់បុគ្គលិកក្រសួងការបរទេសអាមេរិក
យោងតាម NDTV កាលពីថ្ងៃទី២០ ខែតុលា រដ្ឋលេខាធិការក្រសួងការបរទេសលោក Antony Blinken បានផ្ញើលិខិតមួយទៅកាន់បុគ្គលិកក្រសួងការបរទេសសហរដ្ឋអាមេរិកទាំងអស់។នៅក្នុងសំបុត្រនោះលោកBlinkenបានទទួលស្គាល់ពីរបួសផ្លូវចិត្តដែលជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានបង្កឡើងដល់បុគ្គលិកការទូតអាមេរិក និងបានលើកឡើងពី "បញ្ហាប្រឈម" នៅមជ្ឈិមបូព៌ា។លោក Blinken បានសរសេរនៅក្នុងលិខិតថា"ពេលវេលានេះមិនត្រឹមតែជាការប្រកួតប្រជែងផ្នែកវិជ្ជាជីវៈប៉ុណ្ណោះទេ ថែមទាំងជាអារម្មណ៍ទៀតផង។ រដ្ឋាភិបាលសហរដ្ឋអាមេរិកសោកស្ដាយចំពោះជីវិតទាំងអស់ដែលបានបាត់បង់នៅក្នុងជម្លោះនេះដែលជាមូលហេតុដែលយើងគាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល" ។លិខិតរបស់លោក Blinken ត្រូវបានបោះពុម្ពក្នុងបរិបទដែលមន្ត្រីការទូតអាមេរិកមួយចំនួនសម្តែងការមិនពេញចិត្តចំពោះការដោះស្រាយរបស់រដ្ឋបាលប្រធានាធិបតី Biden លើបញ្ហាអ៊ីស្រាអែល។ នៅថ្ងៃទី១៨ខែតុលា អ្នកការទូតលោក Josh Paul បានលាលែងពីតំណែង ដើម្បីប្រឆាំងនឹងជំនួយអាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ដល់ទីក្រុង Tel Aviv៕ពុតសាម៉ាត់
Post a Comment