រាជរដ្ឋាភិបា​លប្ដេជ្ញាចិត្តក្នុងការគិតគូរ​ដល់កូនចៅជំ​នាន់ក្រោយ

ប្រសាសន៍សម្តេចធិបតីហ៊ុនម៉ាណែតក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការកម្មវិធីនយោបាយចំនួន២ក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កម្មករនិយោជិតនៅព្រឹកថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២៣នេះនៅសណ្ឋាគារសុខាភ្នំពេញរាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តក្នុងការគិតគូរដល់កូនចៅជំនាន់ក្រោយឱ្យមានទាំងសុខភាពចំណេះដឹង និងជំនាញតាមរយៈការដាក់ឱ្យអនុវត្ដន៍កម្មវិធីនយោបាយចំនួន២ ក្នុងវិស័យការងារដើម្បីជួយប្រជាពលរដ្ឋចំនួន៩លាននាក់ឱ្យទទួលបានអត្ថប្រយោជន៍ ។

សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថារបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក បេឡាជាតិរបបសន្តិសុខសង្គមបានទៅពង្រីកប្រព័ន្ធធានារ៉ាប់រងសុខភាពឱ្យកាន់តែទូលំទូលាយដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្ដប់ការថែទាំសុខភាពជាសកលពោលគឺគ្មានពលរដ្ឋណាម្នាក់ពុំទទួលបានការថែទាំសុខភាពនោះទេ។សម្តេចធិបតីបានបញ្ជាក់ថា ការដាក់ចេញ និងអនុវត្ដន៍ជំនាញបច្ចេកទេស ដល់ប្រជាពលរដ្ឋក្រីក្រនិងរងហានិភ័យ គឺជាយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលដើម្បីធានាឱ្យយុវជនអាចមានការងារធ្វើ និងក្លាយជាចលករចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។សូមជម្រាបជូនថាបន្ថែមពីលើការថែទាំសុខភាពកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ គឺជាកាផ្ដល់ទាំងចំណេះដឹងនិងជំនាញដល់យុវជនជាង១លាន៥សែននាក់៕

Powered by Blogger.