ឯកឧត្ដមអភិសន្តិបណ្ឌិតស សុខាជំរុញឲ្យសមាគមមិត្តនគរបាលជាតិកម្ពុជាធ្វើសកម្មភាពជាគុណប្រយោជន៍ដល់នគរបាលជាសមាជិក!
ភ្នំពេញ៖ក្នុងពិធីបិទមហាសន្និបាតរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានវាយតម្លៃខ្ពស់ចំពោះការបំពេញតួនាទីភារកិច្ចអស់រយៈពេល៤អាណត្តិកន្លងទៅរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា។ទន្ទឹមនេះដើម្បីបំពេញតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធផលថែមទៀត ឯកឧត្ដមអភិសន្តិបណ្ឌិត បានថ្លែងលើកទឹកចិត្តដល់គណៈកម្មាធិការកណ្តាលអាណត្តិថ្មី ត្រូវរៀបចំឱ្យមានកម្មវិធីប្រជុំជាកំណត់មួយ ដើម្បីពិនិត្យលើការងារដឹកនាំ និងដោះស្រាយបញ្ហាដែលកើតមានឡើង ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ចំពោះអង្គការចាត់តាំងតាមអង្គភាពនីមួយៗចំណុះក្រសួងមហាវិញ គួរពិនិត្យរៀបចំរចនាសម្ព័ន្ធឡើងវិញ ជាពិសេសតាមអគ្គនាយកដ្ឋាន ដែលទើបបង្កើតថ្មី។
![]() |
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ |
Post a Comment