ប្រមុខរដ្ឋា​ភិបា​​លកម្ពុជា៖ខ្ចីលុយបរ​ទេស​មិនមែនយ​កមកចាយវា​យ​គឺបម្រើឱ្យសេដ្ឋកិច្ចប​ម្រើឱ្យជាតិ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតបានអះអាងថារាជរដ្ឋាភិបាលខ្ចីលុយបរទេសមកដើ​ម្បីអ​ភិវ​ឌ្ឍន៍​ហេដ្ឋា​រច​នា​ស​ម្ព័​ន្ធធំៗបម្រើឱ្យសេដ្ឋកិច្ច បម្រើឱ្យជាតិ មិនមែនយកមកចាយវាយ​ឥ​តប្រ​យោ​ជន៍នោះឡើយ។

សម្ដេចធិបតី បានច្រានចោលចំពោះមតិលើកឡើងថាការ​ខ្ចី​មកអភិវឌ្ឍន៍ប្រទេសនាំឱ្យបាត់បងអធិតេយ្យភាពប្រទេស។សម្ដេចធិបតី បានមានប្រសាសន៍ថា«មិនមែនយកលុយមកដើម្បីទិញឡាន មិនមែ​ន​យ​ក​លុ​យ​ម​កដើម្បីទិញកប៉ាល់ហោះយ​ក​លុ​យ​ម​កដើម្បីទិញស្អីអត់ដំណើរការនោះទេ គឺយើង​យក​លុ​យ​​ម​កដើម្បីវិ​និយោគ​ទៅលើ​ហេដ្ឋា​រច​នាសម្ព័ន្ធធំៗ បម្រើឱ្យ​សេដ្ឋកិ​ច្ចប​ម្រើឱ្យ​ជាតិ​រ​ប​ស់​យើ​ង​ ឥឡូ​វកន្លែងខ្លះយើងអត់ខ្ចីលុយទៀត យើងឱ្យអ្នកវិនិយោគ គេមកដាក់ទុន ដោ​យអ្ន​កវិ​និយោ​គទៅ​ខ្ចីលុយដោយខ្លួនឯងតែយើងឱ្យសិទ្ធិគេធ្វើអាជីវកម្មដូចជា ផ្លូវល្បឿនលឿនជាដើម»។សម្ដេចធិបតីបានប្រកាសធានាមិនឱ្យបាត់បង់អធិបតេយ្យភាពជាតិនោះឡើយ។សូមជម្រាបជូនថាការថ្លែងរបស់សម្តេចធិបតីហ៊ុនម៉ាណែតក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅតាមបណ្តារោងចក្រ ស​ហគ្រា​សចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹងនិងក្រុងតាខ្មៅខេត្តក​ណ្តា​ល នាព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៣នេះ៕ប្រភពSTPM

Powered by Blogger.