កម្ពុ​ជា​នាំចេញ​អង្ករ​​ទៅ​ឥណ្ឌូណេស៊ី​ជា​​លើកដំបូង

សម្តេចធិបតីហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍ថា​ ​កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ជាលើកដំបូង​ ​ខណៈ​ដែល​ការនាំចេញ​លើកដំបូង​បាន​មកដល់​ទីក្រុង​ S​e​ma​rang​ ​នៃ​ខេត្ត​ ​Central​ ​Java​ ​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

សម្តេចធិបតី​បាន​លើកឡើង​ដូច្នេះ​នៅ​ក្នុង​បណ្តាញ​ ​Telegram​ ​ផ្លូវការ​ថា​ “​នេះ​គឺជា​លទ្ធផល​នៃ​ការចរចា​ប្រកបដោយ​ផ្លែផ្កា​ដើម្បី​បើក​ទី​ផ្សារ​ (​របស់​ឥណ្ឌូ​នេ​ស៊ី​) ​សម្រាប់​អង្ករ​របស់យើង​” ​។​ការនាំចេញ​អង្ករ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ជួយ​បង្កើន​ទំហំ​នាំចេញ​របស់​កម្ពុជា​​និង​រួមចំណែក​លើក​ក​ម្ពស់​ជីវភាព​កសិករ​។​អង្ករ​ប្រមាណ​ ​៣​,​៥​០​០​ ​តោន​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ីក្នុង​ការ​​​ដឹកជញ្ជូន​លើកដំបូង​។​ការនាំចេញ​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ព្រមព្រៀង​កាលពី​ខែ​សីហា​ក្នុង​ការ​ទិញ​អង្ករ​ចំនួន​ ​១​២​៥​០​០​០​តោន​ពី​កម្ពុជា​។​យោង​តាម​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប​ចំនួន​ ​៤​៥​៦​.​៥​៨​១​ ​តោន​ទៅកាន់​ ​៥​៧​ ​ប្រទេស​ ​និង​តំបន់​ក្នុងរយៈពេល​ ​៩​ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ​២​០​២​៣​ ​ដោយ​ទទួល​បាន​ចំណូល​ប្រមាណ​ ​៣​២​៧​,​៤​ ​លាន​ដុល្លារ​។​​ប្រទេស​ចិន​ ​និង​អឺរ៉ុប​គឺជា​ទី​ផ្សារ​ដ៏​សំខាន់​សម្រាប់​អង្ករ​របស់​កម្ពុជា​៕ប្រភពX​in​h​u​a

Powered by Blogger.