អ៊ីស្រាអែ​ល​​អា​ច​ពង្រីក​កា​រ​វាយ​ប្រហា​រ​​លើ​តំបន់​ហ្គាហ្សា​ភា​គ​​ខា​ង​ត្បូងរុស្ស៊ី​និង​ស៊ុយ​អែត​ផ្តល់​​​ជំនួយ​​ដល់​ប្រជាជ​​ន​​ប៉ាឡេស្ទីន

 តំណាងកងកម្លាំងការពារអ៊ីស្រាអែល(IDF)បាននិយាយថាពួកគេកំពុងផ្តោតលើយុទ្ធនាការយោធារបស់ពួកគេប្រឆាំងនឹងក្រុមហាម៉ាស់នៅភាគខាងជើងហ្គាហ្សាស្ទ្រីប។ប៉ុន្តែអាចនឹងពង្រីកប្រតិបត្តិការទៅកាន់តំបន់ភាគខាងត្បូងនៃទឹកដីនេះ។នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik កាលពីថ្ងៃទី២ខែវិច្ឆិកា អ្នកនាំពាក្យ IDF លោកស្រី Anna Ukolova បានពន្យល់ថា ពួកគេបានប្រមូលព័ត៌មានដែលបង្ហាញថាចលនាប្រដាប់អាវុធឥស្លាម ហាម៉ាស់មិនត្រឹមតែបង្កើតហេដ្ឋារចនាសម្ព័ន្ធនៅភាគខាងជើងហ្គាហ្សាប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំង "ប្រើប្រាស់សម្ភារៈស៊ីវិលនៅភាគខាងត្បូង" នៃតំបន់នេះផងដែរ។លោកស្រី Ukolova បានបន្ថែមថា ក្រុមហាម៉ាស់មានឃ្លាំងអាវុធដ៏សម្បូរបែបនិងថាមពលមីស៊ីលដ៏អស្ចារ្យ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថាកងទ័ពអ៊ីស្រាអែលនឹងពង្រីកការសងសឹករបស់ខ្លួនប្រឆាំងនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីននេះទៅកាន់តំបន់ហ្គាហ្សាភាគខាងត្បូង "ប្រសិនបើចាំបាច់ត្រូវធ្វើដូច្នេះ"។ទោះជាយ៉ាងណាក៏ដោយ លោកស្រី Ukolova បានបញ្ជាក់ថា ទាហានជ្វីហ្វនឹងវាយឆ្មក់តែ "គោលដៅដែលប្រើសម្រាប់គោលបំណងភេរវកម្មប៉ុណ្ណោះ" ។ តំណាង IDF បានអះអាងថាកងកម្លាំងនេះមិនចង់ធ្វើការវាយប្រហារតាមអាកាស ដែលបណ្តាលឲ្យជនស៊ីវិលស្លាប់បាត់បង់ជីវិតនោះទេហើយកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីចៀសវាងពីបញ្ហានោះ។លោកស្រី Ukolova បានសង្កត់ធ្ងន់ថា " IDF កំពុងបន្តផ្ទៀងផ្ទាត់ព័ត៌មានអំពីការវាយឆ្មក់។ ប្រតិបត្តិការយោធាទាំងអស់ក្នុងអំឡុងពេលជម្លោះកើនឡើងពីមុនជុំវិញតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានស៊ើបអង្កេត។ព័ត៌មានទាំងអស់ដែលយើងទទួលបានពីហ្គាហ្សាកំពុងត្រូវបានផ្ទៀងផ្ទាត់ហើយវិធានការចាំបាច់កំពុងត្រូវបានអនុវត្ត" ។

រថក្រោះ​កងទ័ព​អ៊ីស្រាអែល​ចូល​រួម​ក្នុង​យុទ្ធនាការ​ប្រឆាំង​ក្រុម​ហាម៉ាស​នៅ​តំបន់​ហ្គាហ្សា។ រូបថត៖ Reuters

 


រុស្ស៊ីនិងស៊ុយអែតប្រកាសផ្តល់ជំនួយមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា


ក្រសួងស្ថានការណ៍គ្រាអាសន្នរបស់រុស្ស៊ីបានប្រកាសនៅថ្ងៃនេះ (ថ្ងៃទី 3 ខែវិច្ឆិកា)ថាខ្លួននឹងបញ្ជូនយន្តហោះពីរគ្រឿងទៅកាន់ប្រទេសអេហ្ស៊ីប តាមបញ្ជារបស់ប្រធានាធិបតីVladimirPutinដើម្បីផ្តល់ជំនួយមនុស្សធម៌ចំនួន២៨តោនដល់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។RT បានដកស្រង់សេចក្តីថ្លែងការណ៍របស់អាជ្ញាធររុស្ស៊ីដែលនិយាយថា ការដឹកជញ្ជូនជំនួយនេះរួមមាន សម្ភារចាំបាច់ ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រ។កាលពីខែតុលាយន្តហោះមួយគ្រឿងរបស់ក្រសួងស្ថានការណ៍គ្រាអាសន្នបានដឹកជញ្ជូនជំនួយស្បៀងអាហារចំនួន២៧តោនទៅកាន់ប្រជាជននៅតំបន់ហ្គាហ្សា។រដ្ឋាភិបាលស៊ុយអែតកាលពីថ្ងៃទី២ ខែវិច្ឆិកា ក៏បានប្រកាសកញ្ចប់ជំនួយមនុស្សធម៌ថ្មីសម្រាប់តំបន់ហ្គាហ្សាស្ទ្រីប ដែលមានតម្លៃ ១៥០លានក្រូន័រ (ជិត ១៣.៥លានដុល្លារអាមេរិក)។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងការបរទេសស៊ុយអែតកញ្ចប់ជំនួយនឹងត្រូវបែងចែកទៅឱ្យតម្រូវការបន្ទាន់បំផុតរបស់អ្នកស្រុកនៅទីនេះ ដោយផ្តោតលើស្ត្រី និងកុមារ តាមរយៈគណៈកម្មាធិការកិច្ចការបរទេសស៊ុយអែតកាកបាទក្រហមអន្តរជាតិ និងអង្គការសហប្រជាជាតិ។កាលពីខែមុន រដ្ឋមន្ត្រីពាណិជ្ជកម្មបរទេសស៊ុយអែត លោក Johan Forssell បាននិយាយថា ទីក្រុង Stockholm បានផ្អាកជំនួយអភិវឌ្ឍន៍ដល់ប៉ាឡេស្ទីន ចំពេលមានជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស់កើនឡើង៕


Powered by Blogger.