សម្តេចធិបតី៖កម្ពុជាបានក្លាយជាប្រទេសស្ថិរភាពនយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្តេចតេជោហ៊ុនសែនកម្ពុជាបានក្លាយជាប្រទេសមួយដែលមានឯករាជ្យ អធិបតេយ្យ សន្តិភាព ស្ថិរភាពនយោបាយ ប្រជាធិបតេយ្យនិងនីតិរដ្ឋកាន់តែរឹងមាំនិងមានការរីកចម្រើនលើគ្រប់វិស័យជាមួយនឹងអត្រាកំណើនជាមធ្យម៧ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេលជាង ២ទស្សវត្សរ៍កន្លងទៅនេះ។សម្តេចធិបតីបានបញ្ជាក់ថា កំណើនដ៏ខ្ពស់នេះបានប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រដែល ទើបតែងើបចេញភ្នក់ភ្លើងសង្គ្រាមឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥និងបានជួយលើកស្ទួយការងារនិងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កម្ពុជារាប់លាននាក់ឱ្យចាកចេញពីភាពក្រីក្រ។
![]() |
១៖ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល។កម្មវិធីទី២៖ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។កម្មវិធីទី ៣៖ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន។
កម្មវិធីទី៤៖ការដាក់ចេញនិងការជំរុញអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
កម្មវិធីទី៖ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ។
កម្មវិធីទី៦៖ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេសដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្មនិងជួយដល់គ្រួសារកសិករក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ៕
ការថ្លែងរបស់សម្តេចធិបតីនៅក្នុងឱកាសបើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៣នៅវិមានសន្តិភាពរាជធានីភ្នំពេញ៕ប្រភពSTPM
Post a Comment