លោ​កបណ្ឌិ​តទូច​ វណ្ណៈ​និងលោកស្រីដឹកនាំក្រុមការ​ងា​រសមាគមសម្ព័ន្ធសា​រព័ត៌មានឯករាជ្យដង្ហែកឋិន​ទានសាមគ្គីវេរប្រគេនព្រះ​សង្ឃនៅវត្តថ្លាវ​ក្នុងស្រុកស្វា​យអន្ទរ

 ព្រៃវែង៖ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកស្រី ហោ វ៉ាន់នី ព្រមទាំងថ្នាក់ដឹកនាំនិងសមាជិកសមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានចូលរួមដង្ហែកឋិនទានសាមគ្គីទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តពោធិដ្ឋាន ហៅវត្តថ្លាវ ស្ថិតក្នុងភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។ក្នុងឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ និងលោកស្រីហោវ៉ាន់នីព្រមទាំងក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏បាននាំយកត្រៃចីវរ បាត្រ ឆ័ត្រ និងបច្ច័យកសាងវត្តចំនួន៤៥០០ ០០០(បួនលានប្រាំសែន)រៀលវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅក្នុងវត្តពោធិដ្ឋានតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាផងដែរ។សូមបញ្ជាក់ថា កឋិនទានសាមគ្គី ដែលបានដង្ហែវេរប្រគេនព្រះសង្ឃនៅវត្តពោធិដ្ឋាន ហៅវត្តថ្លាវ នាឱកាសនោះដែរ ក៏មានឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាមន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ និងព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនកុះករ សរុបបច្ច័យកសាងវត្ត ចំនួន ៦១ ៥៤៧ ០០០(ហុបសិបមួយលាន ហាសិបបួនម៉ឺន ប្រាំពីរពាន់)រៀល៕











































Powered by Blogger.