(​គ​.​ល​.​​ក​.)​​ជំរុញ​បង្រ្កាបលើ​​កា​ស៊ី​ណូ​អន​ឡា​ញ​​P​K777

អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ (​គ​.​ល​.​ក​.) ​ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​​និង​បង្ក្រាប​កា​ស៊ី​ណូ​អន​ឡា​ញ​ ​P​K777ជាបន្ទាន់​ ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ ​និង​អាជីវកម្ម​កា​ស៊ី​ណូ​ដែល​មាន​អាជ្ញា​ប​ណ្ណ​ស្របច្បាប់​។​​នេះបើតាមចេញផ្សាយKhmerTimes។

អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ជំរុញ​ឱ្យ​អាជ្ញាធរ​បង្ក្រាប​កា​ស៊ី​ណូ​អន​ឡា​ញ​ ​P​K777 ​ជាបន្ទាន់​។​​ ​ ​រូបភាព​៖​ ​គ​.​ល​.​ក​


កាលពី​ថ្ងៃចន្ទ​ ​គ​.​ល​.​ក​. ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ថា​ ​គណៈកម្មការ​បាន​ពិនិត្យ​ឃើញ​មានការ​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​អំពី​ល្បែងស៊ីសង​ខុស​ច្បាប់​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​រួម​មាន​ល្បែង​បា​កា​រ៉ាត់​ ​ស្លត​ម៉ាស៊ីន​ ​បក្សី​កីឡា​ ​និង​ភ្នាល់​បាល់ទាត់​ជាដើម​ ​ក្រោម​ឈ្មោះ​ ​កា​ស៊ី​ណូ​អន​ឡា​ញ​ ​P​K​T​Z​។​​គណៈកម្មការ​ខាងលើ​បន្ថែម​ថា​ ​ចំពោះ​ដំណើរការ​លេង​ ​និង​ចូលរួម​ក្នុង​សកម្មភាព​ល្បែង​អន​ឡា​ញ​ខាង​លើ​នេះ​ ​គឺជា​អំពើ​ល្មើសច្បាប់​ ​ដែល​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ​ទៅតាម​ច្បាប់ជាធរមាន​។​គ​.​ល​.​ក​. ​បញ្ជាក់​ថា​៖​ ​«​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ការ​ប្រ​ព្រឹ​ត្រ​ ​ឬ​លេងល្បែងស៊ីសង​ខុសច្បាប់​ ​បាន​បង្ក​ឱ្យ​មានផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សង្គម​ ​និង​ប៉ះពាល់​ដល់​អាជីវកម្ម​កា​ស៊ី​ណូ​ដែល​មាន​អាជ្ញា​ប​ណ្ណ​ស្រប​ច្បាប់​ផង​ដែរ​»​។​គណៈកម្មការ​បន្ត​ថា​ ​ចំពោះ​ករណី​ខាងលើ​នេះ​ ​អគ្គលេខាធិការដ្ឋាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​ចាត់វិធានការ​យ៉ាង​ក្តៅ​គគុក​ក្នុង​ការ​បង្ក្រាប​ ​កា​ស៊ី​ណូ​អន​ឡា​ញ​ ​P​K777 ​នេះ​ជាបន្ទាន់​។អគ្គលេខាធិការដ្ឋាន​នៃ​ ​គ​.​ល​.​ក​. ​ក៏បាន​ក្រើន​រំលឹក​ដល់​សាធារណជន​ទាំងអស់​ ​កុំ​ប្រព្រឹត្ត​ ​ឬ​លេង​ ​ឬក៏​ចូលរួម​គាំទ្រ​ល្បែងស៊ីសង​ខុសច្បាប់​ ​ដែល​ប្រឈម​នឹង​ការ​ដាក់ទោស​ទណ្ឌ​ ​ទៅតាម​ច្បាប់ជាធរមាន​។​​ករណី​ខាងលើ​នេះ​ ​កាសែតKhmerTimes ​ពុំអាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ ​លោក​ ​ទូច​ សុខៈ ​បាន​ឡើយ​កាល​ពីម្សិលមិញ​។​​អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​លោក​ ​សាន​ ​សុខ​សីហា​ ​បាន​ឱ្យ​ដឹង​ថា​ ​កន្លងមក​អាជ្ញាធរ​រាជធានី​បាន​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ជាច្រើន​កន្លែង​ ​និង​បន្ត​បើក​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​។​លោក​ថ្លែង​ថា​ ​ចាប់តាំង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដាក់​បញ្ជា​មក​ ​គឺ​អាជ្ញាធរ​រាជធានី​បាន​ចុះ​បង្ក្រាប​ទីតាំង​កត់​ឆ្នោត​វៀតណាម​ ​ទីតាំង​ឡូតូ​ ​និង​ជល់មាន់​អនឡាញ​ ​ជាដើម​។​​លោក​ ​សុខ​សីហា​ ​បន្ថែម​ថា​៖​ ​«​ខាង​កម្លាំង​នគរបាល​នៃ​ស្នងការ​នគរបាល​រាជធានី​ ​ក៏​ធ្លាប់​សហការ​ណ៍​ជាមួយ​កម្លាំង​អន្តោប្រវេសន៍​ ​ដើម្បី​ឆែក​ឆេរ​តាម​សណ្ឋាគារ​និង​ខុន​ដូ​មួយ​ចំនួន​ផង​ដែរ​ ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​អនុវត្ត​ច្បាប់​ ​និង​កាត់​បន្ថយ​ការ​លេង​ល្បែង​តាម​អន​ឡា​ញ​»​។​លោក​ ​រស់​ ​ភី​រុ​ណ​ ​អគ្គលេខាធិការ​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ ​ធ្លាប់​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​មិន​បាន​ផ្តល់​អាជ្ញា​ប​ណ្ណឱ្យ​ក្រុមហ៊ុន​ណាមួយ​ ​បើក​ដំណើរការ​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​នោះ​ទេ​ ​ពោល​រាល់​ល្បែង​អន​ឡា​ញ​ទាំងអស់​ដែល​កំពុង​ដំណើរការ​នៅ​កម្ពុជា​ ​គឺ​សុទ្ធតែ​ខុសច្បាប់​។​លោក​បន្ត​ថា​ ​បច្ចុប្បន្ន​ ​រដ្ឋាភិបាល​ផ្តល់​អាជ្ញា​បណ្ណ ​និង​អនុញ្ញាត​ឱ្យ​ដំណើរការ​ល្បែង​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ​ ​រួម​មាន​កា​ស៊ី​ណូ ​និង​ល្បែង​ផ្សងសំណាង​៕​
Powered by Blogger.