កម្ពុជាត្រៀម​ថវិ​កា​ជាង​១​៧​០​លាន​​ដុល្លារ​ដើម្បី​អភិវឌ្ឍ​មណ្ឌល​សុខភាព​

មានប្រសាសន៍ក្នុង​ពិធីសម្ពោធ​ “​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​”​នៅ​ម​ន្ទី​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​ទី​២​០​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​សម្តេចនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​សម្រេច​ផ្តល់​ថវិកា​ជាង​១​៧​០​លាន​ដុល្លារ​ ដើម្បី​ពង្រឹង​សមត្ថភាព​មណ្ឌលសុខភាព​នៅ​ទូទាំង​ប្រទេស​។​នេះបើតាមដឹងពីAKP។

សម្តេចបាន​បន្ថែម​ថា​ ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ពង្រឹង​មណ្ឌលសុខភាព​ទាំងអស់​ក្នុង​ប្រទេស​ ​ដោយ​បែងចែក​ថវិកា​បន្ថែម​ ​ធ្វើ​ទំនើបកម្ម​ ​និង​បង្កើន​ចំនួន​បុគ្គលិក​សុខាភិបាល​ ​ដែល​មាន​គ្រូពេទ្យ​បំ​ពេញការ​ងារ​២​៤​ម៉ោង​ក្នុងមួយថ្ងៃ​។​សម្តេច​បាន​បន្ត​ថា​ ​មណ្ឌលសុខភាព​ក៏​នឹង​ត្រូវ​បាន​បំពាក់​ដោយ​រថយន្ត​សង្គ្រោះ​ដើម្បី​ដឹក​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ឬ​មន្ទីរពេទ្យ​ផ្សេងទៀត​។​សម្តេចក៏បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ពង្រឹង​មន្ទីរពេទ្យ​ក្នុង​តំបន់​ ​ដើម្បី​ធានា​ប្រសិទ្ធ​ភាព​នៃ​ការ​ព្យាបាល​ ​និង​កាត់បន្ថយ​ការ​មក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​ ​ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់ពេល​វេលា​។​សម្តេច​ក៏បាន​ណែនាំ​ដល់​គ្រូពេទ្យ​ទាំងអស់​ត្រូវ​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ​មិន​លំអៀង​ ​ធានា​មិន​ឲ្យ​មាន​ការរើសអើង​ប្រជាពលរដ្ឋ​ដោយហេតុ​ផល​ណាមួយ​ឡើយ​៕

Powered by Blogger.