នាយក​រដ្ឋមន្ត្រីឆ្លើយតបលោក​សមរង្ស៉ីអតីតប្រមុ​ខបក្សប្រឆាំង

បន្ទាប់ពីលោកសមរង្ស៉ីអតីតប្រមុខបក្សប្រឆាំងបានបង្ហោះសាររិះគន់ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូនណនកាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែមេសា ឆ្នាំ២០២៤។

រូបភាពអ៊ីនធឺណិត
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតីហ៊ុន​ម៉ាណែតនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានចោទសួរថាតើអ្នកនយោបាយចាស់វស្សា សម រង្សី ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់។សម្តេចធិបតី បានលើកឡើងថា « តើអ្នកនយោបាយចាស់វស្សាម្នាក់នេះជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់!ប្រជាជនកម្ពុជាមួយប្រទេសបានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជាដែលគម្រោងព្រែកជីកហ្វូណនតេជោនិងផ្ដល់ឱ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។ ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រឡាញ់ជាតិមិនមានសមត្ថភាពក្នុងការមើលឃើញឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ។តើគាត់ជាមនុស្សល្ងង់ពិតប្រាកដឬជាមនុស្សចេះ។ប៉ុន្តែចេះល្ងង់។ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ។(សូម្បីតែភូមិសាស្ត្រពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាននិយាយមិនត្រូវផង...លោកម្ចាស់អើយ។)»។សូមជម្រាបជូនថាគម្រោង «ព្រែកជីកហ្វូណនតេជោ» គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់មានប្រវែង១៨០គីឡូម៉ែត្រដែលបង្កើតឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹកសំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម៕



Powered by Blogger.