ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinបាននិយាយថាលោកគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែឧសភា។
 |
ប្រធានាធិបតីរុស្ស៊ី លោកVladimirPutinជួបជាមួយប្រធានាធិបតីចិន លោក Xi Jinpingនៅទីក្រុងប៉េកាំង ក្នុងឆ្នាំ ២០២៣។ រូបថត៖ Reuters |
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters នេះអាចជាដំណើរទស្សនកិច្ចបរទេសលើកដំបូងក្នុងអាណត្តិថ្មី៦ឆ្នាំរបស់លោកPutinបន្ទាប់ពីលោកបានឈ្នះការបោះឆ្នោតក្នុងខែមីនា ជាលើកចុងក្រោយដែលលោកPutinធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលាឆ្នាំ២០២៣។ទោះជាយ៉ាងណាក៏ដោយនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកកាលពីថ្ងៃទី២៥ខែមេសាលោកPutinមិនបាននិយាយច្បាស់ថានៅពេលណាដែលដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅនោះទេ ហើយក៏មិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតដែរ។នៅខែកុម្ភៈឆ្នាំ២០២២ជិត៣សប្តាហ៍មុនពេលដែលរុស្ស៊ីចាប់ផ្តើមយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែនលោកប្រធានាធិបតីPutinបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ "គ្មានដែនកំណត់" ជាមួយប្រធានាធិបតីចិន Xi Jinping ។ទំនាក់ទំនងការទូតនិងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងក៏ដើរតួនាទីយ៉ាងសំខាន់សម្រាប់ទីក្រុងម៉ូស្គូខណៈដែលបណ្តាប្រទេសលោកខាងលិចបន្តដាក់ទណ្ឌកម្មលើរុស្ស៊ីពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន។យោងតាមសារព័ត៌មាន ABCNewsថ្មីៗនេះសហរដ្ឋអាមេរិកបានចោទប្រកាន់ចិនពីបទបង្កើនការលក់ទៅឱ្យប្រទេសរុស្ស៊ីនូវឧបករណ៍ម៉ាស៊ីនមីក្រូអេឡិចត្រូនិចនិងបច្ចេកវិទ្យាជាច្រើនទៀតដែលទីក្រុងម៉ូស្គូប្រើប្រាស់សម្រាប់ផលិតមីស៊ីល រថក្រោះ យន្តហោះនិងអាវុធប្រភេទផ្សេងទៀតសម្រាប់ជម្លោះ។ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនបានអះអាងម្តងហើយម្តងទៀតថា ខ្លួនមិនផ្តល់អាវុធ ឬជំនួយយោធាដល់រុស្ស៊ីទេបើទោះបីជាទីក្រុងប៉េកាំងនិងទីក្រុងម៉ូស្គូរក្សាទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំក៏ដោយ។លើសពីនេះ ចិនក៏បានស្នើផែនការសន្តិភាពដើម្បីដោះស្រាយភាពតានតឹងរុស្ស៊ីនិងអ៊ុយក្រែន។ ប៉ុន្តែក្រុងគៀវបញ្ជាក់ថា ការចរចាសន្តិភាពនឹងកើតឡើងតែនៅពេលដែលរុស្ស៊ីដកកម្លាំងទាំងអស់ចេញពីទឹកដីអ៊ុយក្រែន៕ពុតសាម៉ាត់
Post a Comment