ខួបទី៣១ទិ​វាសេរីភាពសារព័ត៌មានពិភព​លោក៖សម្តេចធិបតីផ្ដល់នូ​វអនុសាសន៍ចំនួន៥ជូនក្រសួងព័​ត៌មាន

សម្តេចមហាបវធិបតីធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះបានចូលរួមអបអរសាទរ​ខួបទី៣១ ទិវាសេរីភាពសារព័ត៌មានពិភពលោកក្រោមប្រធានបទ"សារព័ត៌មានសម្រាប់ផែនដី៖សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន "។តាមរយៈសារលិខិតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ថ្ងៃទី៣ខែឧសភាឆ្នាំ២០២៤នេះសម្តេចធិបតីបានផ្ដល់នូវអនុសាសន៍ចំនួន៥ ជូនក្រសួងព័ត៌មានក្នុងការយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយការបំពានក្រមសីលធម៌ និងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន គួបផ្សំនឹងតម្រូវការច្បាប់និងលិខិតបទដ្ឋានគតិយុត្តថ្មីៗក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ឆ្លើយតបនឹងការវិវត្តន សង្គមជាតិ៖



ទី១.លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មានតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីរក្សានូវក្រមសីលធម៌ និងគុណភាពការងារ។

ទី២. បន្តពិនិត្យលិខិតបទដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តទាំងឡាយ ដែលនៅជាធរមានដើម្បីធ្វើវិសោធនកម្ម ឬរៀបចំថ្មី ក្នុងគោលបំណងឆ្លើយតបនឹងការវិវត្តនៃសង្គមនិងត្រូវលើកកម្ពស់ការអនុវត្តច្បាប់ក្នុងវិស័យសារព័ត៌មានដើម្បីរក្សាសណ្តាប់ធ្នាប់នៃវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។

ទី៣. រៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីកំណត់នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីក្រមសីលធម៌អ្នកសារព័ត៌មានដែលជាការលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈ។

ទី៤. រៀបចំកំណត់គោលការណ៍ណែនាំ ស្តីពីការផលិតមាតិកា និងការផ្សព្វផ្សាយរបស់អ្នកកាសែតប្រជាពលរដ្ឋដើម្បីលុបបំបាត់ភាពអានាធិបតេយ្យលើបណ្ដាញសង្គមនិងទី៥.រៀបចំមូលនិធិគាំទ្រដំណើរការកសាង និងអភិវឌ្ឍសមត្ថភាពរបស់សមាជិកសមាគមអ្នកសារព័ត៌មាន និងលើការគាំពារនិងលើកកម្ពស់វិជ្ជាជីវៈ។ក្នុងលិខិតដដែលនោះ សម្តេចធិបតីហ៊ុនម៉ាណែតបានផ្ដល់អនុសាសន៍មួយចំនួនជូនដល់អ្នកសារព័ត៌មានដូចខាងក្រោម៖

ទី១.បន្តចូលរួមថែរក្សាសុខសន្តិភាពការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។

ទី២. ផ្ដល់ព័ត៌មានពិតដល់សាធារណជនជាតិនិងអន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជានិងផ្សព្វផ្សាយរាល់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋនិងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។

ទី៣.ផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ទី៤. បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម និងត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ។និងទី៥. បណ្តុះបណ្តាលសមត្ថភាពជំនាញទាំងបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន។ឆ្លៀតនាឱកាសនោះ សម្តេចធិបតី នាយកតរដ្ឋមន្ត្រីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ នាពេលកន្លងមក និងជាពិសេសក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានខិតខំប្រឹងប្រែងបំពេញការងារជូនប្រទេសជាតិនាពេលកន្លងមក ក្នុងការលើកកម្ពស់គុណភាពព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព៕ប្រភពAKP


Powered by Blogger.