កម្ពុ​ជា​ប្រារព្ធ​ព្រះ​រាជ​ពិធីច្រត់ព្រះ​នង្គ័ល​

 ​កម្ពុជា​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ដែល​ជា​ប្រពៃណី​ទំនៀមទម្លាប់​មួយ​និង​ដើម្បី​ជា​សារ​ប្រកាសប្រាប់​បណ្តា​ប្រជាកសិករ​ខ្មែរ​ឱ្យ​ដឹង​អំពី​រដូវ​កាល​នៃ​ការ​ធ្វើ​ស្រែវស្សា​និង​ដំណាំ​ដាំ​ដុះ​ផ្សេងៗ​ដែល​ឆ្នាំនេះ​នឹ​ប្រព្រឹត្តទៅ​នៅ​ក្រុង​ច្បារ​មន​ ​ខេត្ត​កំពង់ស្ពឺ​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ឧសភា​។​ព្រះករុណា​ ​ព្រះបាទ​សម្ដេច​ ​ព្រះ​បរមនាថ​ ​នរោត្ដម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​នឹង​យាង​ជា​ព្រះរាជ​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ប្រចាំ​ឆ្នាំនេះ​។​

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ ​រួម​ទាំង​ឯកអគ្គរដ្ឋទូត​នៃ​តាម​បណ្តា​ប្រទេស​ក៏​នឹង​ផ្តល់​កិត្តិយស​ចូលរួម​ក្នុង​ពិធី​នេះ​ផង​ដែរ​។ ​ដោយ​បញ្ជាក់​បន្ថែម​អំពី​សារៈសំខាន់​ជាស​កល​នៃ​ព្រឹត្តិការណ៍​វប្បធម៌​នេះ​។​ជាទូទៅ​ ​អភិបាល​ខេត្ត​ ​ត្រូវ​បាន​ចាត់​ជា​តំណាង​ធ្វើជា​ “​ស្តេច​មាឃ​” ​ដឹក​គោឧសភរាជ​ ​និង​ភ្ជួរ​រាស់​ជុំវិញ​វាល​ព្រះ​ស្រែ​។​ ​ក្នុងពេលជាមួយគ្នា​នេះ​ ​ព្រះមេ​ហួ​ដែល​ជា​ភរិយា​ស្តេច​មាឃ​ដើរពីក្រោយ​សាប​ព្រួស​គ្រាប់​ពូជស្រូវ​នៅ​លើ​វាល​ព្រះ​ស្រែ​។​ជា​ធម្មតា​គេ​ប្រារព្ធ​ធ្វើពិធី​នេះ​នៅ​ខែ​ឧសភា​ ​ក្នុង​គោលបំណង​ប្រកាស​ពី​ពិធី​ចូល​រដូវវស្សា​ដល់​កសិករ​ខ្មែរ​ ​ដើម្បីឲ្យ​ពួកគេ​ត្រៀម​ខ្លួន​សម្រាប់​ការ​ធ្វើស្រែ​ចម្ការ​ ​និង​បួងសួង​សុំ​ឲ្យ​មានការ​ប្រមូល​ផល​បាន​ច្រើន​។​ព្រះរាជ​ពិធីច្រត់ព្រះនង្គ័ល​ត្រូវ​បាន​រៀបចំ​នៅ​វាល​ព្រះមេ​រុ ​ទល់មុខ​សារមន្ទីរ​ជាតិ​ ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​ប៉ុន្តែ​ ​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៣​ ​មក​ ​ការ​ប្រារព្ធ​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​តាម​បណ្តា​ខេត្ត​។​តាម​ទំនៀមទំលាប់​ ​ពិធី​នេះ​ត្រូវ​បាន​គេ​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​ ​ដើម្បី​ទស្សន៍ទាយ​ក​ម្រិ​ត​ទឹកភ្លៀង​នា​ពេល​ខាងមុខ​ ​ដើម្បី​ប្រមូល​ផល​ស្រូវ​តាមរយៈ​ការ​បរិភោគ​របស់​គោឧសភរាជ​ ​មាន​ដូចជា​ស្រូវ​ ​ពោត​ ​ស​ណ្តែ​ក​ ​ស្មៅ​ ​ល្ង​ ​ទឹក​ ​និង​ស្រា​។​នៅ​ឆ្នាំ​២​០​២​៣​ ​ពិធីបុណ្យ​ប្រពៃណី​នេះ​ ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ស្រុក​កំពង់​ស្វាយ​ ​ខេត្ត​កំពង់ធំ​ ​ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ ​ព្រះមហាក្សត្រ​៕AKP


Powered by Blogger.