រុស្ស៊ី​បា​​ន​​បញ្ចប់​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ​​ជា​មួយ​ជប៉ុន

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថាប្រទេសនេះបានបញ្ចប់ជាផ្លូវការនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរំសាយអាវុធជាមួយប្រទេសជប៉ុនដោយសារតែគោលនយោបាយ"មិនរាក់ទាក់"របស់ទីក្រុងតូក្យូ។

យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងខែតុលា ឆ្នាំ១៩៩៣ប្រទេសជប៉ុនបានសន្យាថានឹងជួយរុស្ស៊ីរុះរើឃ្លាំងស្តុកអាវុធបរមាណូភាគច្រើនដែលមានតាំងពីឆ្នាំ១៩៩១និងជួយដោះស្រាយបញ្ហាបរិស្ថានដែលបានកើតឡើង។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ខែឧសភា ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា "កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលរុស្ស៊ីនិងរដ្ឋាភិបាលជប៉ុនស្តីពីកិច្ចសហប្រតិបត្តិការក្នុងការរុះរើអាវុធនុយក្លេអ៊ែរដែលត្រូវកាត់បន្ថយត្រូវបានចុះហត្ថលេខានៅទីក្រុងតូក្យូនៅថ្ងៃទី១៣ខែតុលា ឆ្នាំ១៩៩៣បានផុតកំណត់ហើយ" គិតត្រឹមថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៤។យោងតាមសារព័ត៌មាន RT នាយករដ្ឋមន្ត្រីរុស្ស៊ីលោកMikhailMishustinបានប្រកាសពីផែនការដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីខែវិច្ឆិកាឆ្នាំមុនដោយបង្កឱ្យមានដំណើរការរយៈពេល៦ខែ។ទីក្រុងម៉ូស្គូបានអះអាងថាខ្លួនមិនអាចបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលមិនរួសរាយរាក់ទាក់លើបញ្ហាដែលប៉ះពាល់ដល់សន្តិសុខជាតិរបស់រុស្ស៊ី"ក្នុងបរិបទនៃគោលនយោបាយប្រឆាំងរុស្ស៊ីដោយបើកចំហរបស់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុនKishida Fumio"។ក្រសួងការបរទេសរុស្ស៊ីបានស្តីបន្ទោស"ការផ្តាច់ទំនាក់ទំនងគឺជាជម្រើសរបស់ភាគីជប៉ុន"។ទំនាក់ទំនងទ្វេភាគីកាន់តែតានតឹងបន្ទាប់ពីប្រទេសជប៉ុនបានថ្កោលទោសរុស្ស៊ីនិងបានចូលរួមជាមួយសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប (EU) ក្នុងការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូជុំវិញជម្លោះនៅអ៊ុយក្រែន។ កាលពីខែមីនាទីក្រុងតូក្យូបានចោទសួរពីភាពស្របច្បាប់នៃតំបន់ថ្មីចំនួន៤ ដែលដាក់បញ្ចូលទៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការធ្វើប្រជាមតិនៅខែកញ្ញា ឆ្នាំ២០២២នៅពេលចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស។រុស្ស៊ី និងជប៉ុន មិនទាន់បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពផ្លូវការ ដើម្បីបញ្ចប់សង្គ្រាមលោកលើកទី២នៅឡើយ។ ការចរចាសន្តិភាពត្រូវបានលុបចោលនៅក្នុងខែមីនាឆ្នាំ២០២២បន្ទាប់ពីទីក្រុងតូក្យូបានដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ។ជប៉ុន​បាន​ស្នើ​ឱ្យ​រុស្ស៊ី​ប្រគល់​កោះ​ចំនួន​៤​ក្នុង​ប្រជុំ​កោះ Kuril វិញ​។ ទន្ទឹមនឹងនោះ រុស្ស៊ីអះអាងថា អធិបតេយ្យភាពរបស់ខ្លួនលើទឹកដីទាំងនេះត្រូវបានធានាដោយកិច្ចព្រមព្រៀងក្រោយសង្គ្រាមលោកលើកទី២៕ពុតសាម៉ាត់

Powered by Blogger.