នាយ​ករដ្ឋមន្រ្តីប្តេជ្ញា​ធានា​នូវ​សេរី​ភាព​សារ​ព័ត៌មា​ន​នៅ​កម្ពុជា​

សម្តេចធិបតីហ៊ុន​ ​ម៉ា​ណែ​តនាយករដ្ឋមន្រ្តីកម្ពុជា​បាន​មានប្រសាសន៍ថា​ ​រាជរដ្ឋាភិបាល​ប្តេជ្ញា​ធានា​នូវ​សេរីភាព​សារ​ព័ត៌មាន​ដូច​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ដែល​មានស្រាប់​របស់​ព្រះរាជាណាចក្រកម្ពុជា​។​

​ថ្លែង​ក្នុង​ពិធី​ជួបជុំ​សំណេះសំណាល​ ​និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​អ្នក​សារ​ព័ត៌មាន​ប្រមាណ​ ​៥​០​០​០​នាក់​ ​សម្តេចហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​អប​អរសាទរ​ចំពោះ​វឌ្ឍនភាព​នៃ​សេរីភាព​សារ​ព័ត៌មាន​របស់​កម្ពុជា​ ​ដែល​កំពុង​រីក​ដុះដាល​ ​និង​វិវឌ្ឍ​ឆ្ពោះទៅ​រកការ​រក្សា​សណ្តាប់ធ្នាប់​ល្អ​ ​ខណៈ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នៅតែ​បន្ត​រីក​ចម្រើន​។​សម្តេចនាយករដ្ឋមន្ត្រី​ បាន​លើកទឹកចិត្ត​ដល់​អ្នក​សារ​ព័ត៌មាន​ឱ្យ​បន្ត​រាយការណ៍​ដោយសេរី​ដោយ​ឈ​រលើ​ក្រម​សីលធម៌​វិជ្ជាជីវៈ​។​សម្តេចបាន​គូស​បញ្ជាក់​ថា​ ​«​លទ្ធផល​នៃ​ការស្ទង់មតិ​ថ្មី​ជាមួយនឹង​អ្នកឆ្លើយ​សំណួរ​ចំនួន​ ​៣​៤​១​នាក់​ ​ដែល​ធ្វើឡើង​ដោយ​ក្រសួង​ព័ត៌មាន​ ​បាន​រក​ឃើញ​ថា​ ​អ្នកឆ្លើយ​សំណួរ​ចំនួន​ ​៧​៩​,​៨​ ​ភាគរយ​បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ថា​ល្អណាស់​»​។​​កម្ពុជា​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​ ​និង​ទំនើប​ប្រមាណ​ ​២​,​០​០​០​ ​ដោយមាន​អ្នក​សារ​ព័ត៌មាន​ប្រហែល​ ​១​០​,​០​០​០​ ​នាក់​ ​ដោយ​មិន​រាប់បញ្ចូល​អ្នកបង្កើត​មាតិកា​ជាច្រើន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​៕​ ​A​K​P

Powered by Blogger.