អ៊ុយក្រែន​និយា​យ​ថាជម្លោះ​កំពុង​ឈាន​ចូល​ដ​ល់​ដំណាក់​កាល​ថ្មីរុស្ស៊ី​គំរាម​​សងសឹកបើ​គ្រីមៀត្រូវ​បា​ន​វាយ​ប្រ​ហារ

ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelensky បានប្រកាសថា ជម្លោះរវាងប្រទេសនេះនិងរុស្ស៊ីកំពុងឈានចូលដល់ដំណាក់កាលថ្មីមួយ ចំពេលមានការរំពឹងទុកអំពីផែនការរបស់ទីក្រុងម៉ូស្គូក្នុងការបង្កើនសកម្មភាពយោធា។កាសែត Pravda របស់អ៊ុយក្រែនបានដកស្រង់សម្តីលោក Zelenskyដែលបាននិយាយកាលពីថ្ងៃទី៣ឧសភាថា“យើងកំពុងខិតជិតដំណាក់កាលថ្មីនៃជម្លោះ។ រុស្ស៊ីកំពុងរៀបចំពង្រីកប្រតិបត្តិការវាយលុករបស់ខ្លួន។យើងទាំងអស់គ្នា  ទាហាន អ៊ុយក្រែននិងសម្ព័ន្ធមិត្តទាំងអស់ ត្រូវតែធ្វើអ្វីគ្រប់យ៉ាងរួមគ្នា ដើម្បីបង្អាក់ផែនការរបស់សត្រូវ»។ប្រធានាធិបតីអ៊ុយក្រែនក៏បានអំពាវនាវឱ្យកងកម្លាំងរបស់ប្រទេសនិងដៃគូបរទេសធ្វើសកម្មភាពជាបន្ទាន់ ដើម្បីធានាថាទីក្រុងគៀវ"នឹងឈ្នះ"។

ទាហានរុស្ស៊ីចូលរួមក្នុងប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន។ រូបថត៖Tass
រុស្ស៊ី​បាន​គំរាម​សងសឹក​ប្រសិនបើ​តំបន់​គ្រីមៀបាន​វាយប្រហារ

នៅថ្ងៃដដែលអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថាការវាយឆ្មក់ណាមួយរបស់អ៊ុយក្រែន ក្រោមការជួយជ្រោមជ្រែងពីលោកខាងលិចសំដៅលើឧបទ្វីបគ្រីមៀឬស្ពាន គ្រីមៀនឹងត្រូវបានឆ្លើយតបយ៉ាងខ្លាំងក្លាពីទីក្រុងម៉ូស្គូ។យោងតាម​​RT ការព្រមាននេះត្រូវបានចេញបន្ទាប់ពីការបង្ហោះនាពេលថ្មីៗនេះដោយបេសកជនពិសេសរបស់អ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ Sergey Kislitsa ដោយមានខ្លឹមសារបង្ហាញថាស្ពានតភ្ជាប់ឧបទ្វីបគ្រីមៀជាមួយតំបន់ Krasnodar ក្នុងប្រទេសរុស្ស៊ីដីគោកនឹង"លែងមានទៀតហើយ" នៅពេលក្រោយឆ្នាំ​នេះ។លោកស្រី Zakharova បានចោទប្រកាន់ទីក្រុង គៀវពីការរៀបចំដោយបើកចំហសម្រាប់ការវាយប្រហារថ្មីមួយលើស្ពាន គ្រីមៀដោយមានជំនួយពីលោកខាងលិច។អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា "ខ្ញុំចង់ព្រមានទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡុងដ៍និងទីក្រុងប្រ៊ុចសែលម្តងទៀតថាសកម្មភាពឈ្លានពានណាមួយប្រឆាំងនឹងគ្រីមៀនឹងមិនត្រឹមតែនាំទៅរកការបរាជ័យប៉ុណ្ណោះទេ ។ប៉ុន្តែក៏នឹងប្រឈមមុខនឹងការសងសឹកយ៉ាងឃោរឃៅផងដែរ"៕ពុតសាម៉ាត់


Powered by Blogger.