រថភ្លើងដឹកទំ​និញត​ភ្ជាប់ពីចិន​ទៅកាន់អាស៊ា​​នជាសមិទ្ធផល​ដ៏សំខា​ន់មួយក្នុង​តំបន់

VNAបានឲ្យដឹងថារថភ្លើងដឹកទំនិញដំបូងបង្អស់ចិន-ឡាវ-ថៃ-ម៉ាឡេស៊ីបានចេញដំណើរពីទីក្រុងChengduក្នុងខេត្តSichuanភាគនិរតីនៃប្រទេសចិនកាលពីពេលថ្មីៗនេះដែលជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ការតភ្ជាប់នៅក្នុងតំបន់។

រថភ្លើង​រត់​ពី​ប្រទេស​ចិន​កាត់​ឡាវ​ទៅ​ថៃ​ក្នុង​ឆ្នាំ​២០២៣។ (រូបថត៖ chinadaily)
រថភ្លើងនេះបានដឹកកុងតឺន័រផ្ទុកម៉ូនីទ័រLCD ចំនួន៣០ និងរថយន្តថាមពលថ្មី ដោយធ្វើដំណើរតាមបណ្តោយខ្សែរថភ្លើងចិន-ឡាវ។ បន្ទាប់មករថភ្លើងនេះធ្វើដំណើរតាមរយៈបណ្តាញផ្លូវដែកតភ្ជាប់រវាងប្រទេសឡាវនិងថៃមុនពេលចូលទៅដល់ប្រទេសម៉ាឡេស៊ី។រថភ្លើងនេះត្រូវចំណាយពេល៥ថ្ងៃដើម្បីធ្វើដំណើរទៅដល់ប្រទេសថៃនិងចំណាយពេល៨ថ្ងៃទើបទៅដល់ប្រទេសម៉ាឡេស៊ីដោយកាត់បន្ថយពេលវេលាដឹកជញ្ជូនចំនួនពាក់កណ្តាល បើប្រៀបធៀបទៅនឹងផ្លូវសមុទ្រពីទីក្រុង Qinzhou នៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន។ក្រុមអ្នកជំនាញបានលើកឡើងថា ផ្លូវរថភ្លើងនេះនឹងពង្រីកបន្ថែមទៀតនូវសេវាផ្លូវដែកឡាវ-ចិន ដែលការណ៍នេះនឹងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិន ប្រទេសឡាវ ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។ម្យ៉ាងទៀត ផ្លូវរថភ្លើងនេះក៏នឹងជួយពន្លឿនការអភិវឌ្ឍន៍បណ្តាញផ្លូវដែកក្នុងតំបន់ ដោយផ្តល់នូវការគាំទ្រថ្មីសម្រាប់អន្តរកម្មសេដ្ឋកិច្ចនិងកំណើនសេដ្ឋកិច្ចរវាងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន និងតំបន់អាស៊ាន។នៅមុននេះបន្តិច ប្រទេសចិន និងថៃបានតភ្ជាប់បណ្តាញផ្លូវដែកជាមួយគ្នា តាមរយៈខ្សែផ្លូវដែកឡាវ-ចិនដើម្បីជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនពីប្រទេសថៃទៅកាន់ភាគនិរតីនៃប្រទេសចិន មកនៅត្រឹមរយៈពេល១ថ្ងៃទៅ២ថ្ងៃ ជំនួសឱ្យការដឹកជញ្ជូនតាមសមុទ្រដែលត្រូវចំណាយពេលមួយសប្តាហ៍៕


Powered by Blogger.