ក្រសួងការពារជាតិអាមេរិកបានចេញសេចក្តីប្រកាសព័ត៌មានមួយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី២៤ ខែឧសភាថាលោក Lloyd Austinនឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី កម្ពុជានិងបារាំងនៅសប្តាហ៍ក្រោយ។
 |
|
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី Austin ទៅកាន់កិច្ចសន្ទនាសាំងគ្រីឡា(Shangri-La Dialogue)នៅប្រទេសសិង្ហបុរី ដែលជាផ្នែកនៃដំណើរទស្សនកិច្ចផ្លូវការលើកទីដប់របស់លោកទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ធ្វើឡើងក្នុងគោលបំណងថ្លែងសុន្ទរកថាពេញអង្គ ដោយបញ្ជាក់ពីសារៈសំខាន់របស់តំបន់ពាក់ព័ន្ធនឹងសន្តិសុខពិភពលោក។ក្នុងអំឡុងពេលស្នាក់នៅប្រទេសសិង្ហបុរី លោករដ្ឋមន្ត្រីAustin គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ក្នុងគោលបំណងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។ លោកក៏នឹងបើកកិច្ចប្រជុំពហុភាគីនៃសមភាគីតំបន់អាស៊ីអាគ្នេយ៍ និងចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីត្រីភាគី (TMM) ជាមួយសមភាគីជប៉ុន និងសាធារណរដ្ឋកូរ៉េ ដោយមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។សេចក្តីប្រកាសព័ត៌មានបានបន្តទៀតថា រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd J. Austin ក៏គ្រោងនឹងជួបជាលក្ខណៈទ្វេភាគីជាមួយសមភាគីផ្សេងទៀតមកពីទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជាមួយឧត្តមនាវីឯក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន បន្ទាប់ពីកិច្ចពិភាក្សាចំនួន១៦ កាលពីខែមេសាតាមរយៈប្រព័ន្ធវីដេអូ។សេចក្តីប្រកាសព័ត៌មានបានបន្តថា៖ «ខណៈនៅកម្ពុជា លោករដ្ឋមន្ត្រី នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់នានា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនៅខែវិច្ឆិកា ឆ្នាំ២០២២ មកទីក្រុងភ្នំពេញសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus)»។
ដំណើរទស្សនកិច្ចលើកទី១០ របស់លោករដ្ឋមន្ត្រី Austin ទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ធ្វើឡើងខណៈក្រសួងការពារជាតិពង្រឹងទំនាក់ទំនងអាមេរិកជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងការគាំទ្រដល់ចក្ខុវិស័យរួមក្នុងតំបន់សម្រាប់សន្តិភាព ស្ថិរភាព និងការទប់ស្កាត់។
លោករដ្ឋមន្ត្រីAustin នឹងបញ្ចប់ដំណើររបស់លោកនៅប្រទេសបារាំង ជាកន្លែងដែលគាត់នឹងចូលរួមក្នុងព្រឹត្តិការណ៍រំលឹកមួយចំនួន ដើម្បីប្រារព្ធទិវារំលឹកខួបលើកទី៨០នៃ D-Day ៕Khmer Times
Post a Comment