កាលពីថ្ងៃសុក្រអនុប្រធានាធិបតីចិនលោក ហាន់ ចឹង (Han Zheng)បានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក សុខ ចិន្តាសោភានៅទីក្រុងប៉េកាំង។នេះបើតាមការចេញផ្សាយXinhua។
 |
អនុប្រធានាធិបតីចិន លោក ហាន់ ចឹង (Han Zheng)ជួបសម្តែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក សុខ ចិន្តាសោភា នៅទីក្រុងប៉េកាំង រដ្ឋធានីប្រទេសចិន ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ Xinhua |
លោក ហាន់ ចឹងបានកត់សម្គាល់ថាចិននិងកម្ពុជាគឺជាអ្នកជិតខាងល្អ មិត្តល្អនិងជាដៃគូដ៏ល្អ។ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping)បានចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ២ដងកាលពីឆ្នាំមុន ហើយបានរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយសម្តេច ហ៊ុន សែន។ភាគីទាំងពីរបានឯកភាពលើការកសាងសហគមន៍ជោគវាសនារួម ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។លោក ហាន់ ចឹង បានមានប្រសាសន៍ថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងនិងប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា។លោក ហាន់ ចឹង បានបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងការបន្តពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រជំរុញការធ្វើឱ្យស៊ីសង្វាក់គ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ជំរុញគម្រោងកសាងច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងមច្ឆា និងស្រូវ រៀបចំសកម្មភាពជាបន្តបន្ទាប់សម្រាប់ការផ្លាស់ប្តូរ ប្រជាជននិងប្រជាជនចិន-កម្ពុជាឆ្នាំ ២០២៤ និងជំរុញវឌ្ឍនភាពឱ្យបានកាន់តែច្រើនបន្ថែមទៀតក្នុងការកសាងសហគមន៍ជោគវាសនារួម ចិន-កម្ពុជា។លោក សុខ ចិន្តាសោភា បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនឹងខិតខំប្រឹងប្រែងដើម្បីបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិនលើវិស័យផ្សេងៗ និងជំរុញទំនាក់ទំនងទ្វេភាគី៕
Post a Comment