វិមានក្រឹមឡាំងបាននិយាយថាប្រធានាធិបតីVladimirPutinនិងអតីតប្រធានាធិបតីអាមេរិកលោកDonaldTrumpមិនមានទំនាក់ទំនងអំពីការដោះលែងអ្នកកាសែតអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសរុស្ស៊ីឬប្រធានបទណាមួយផ្សេងទៀតនោះទេ។
 |
លោក Donald Trump ជួបជាមួយលោក Vladimir Putin ក្នុងកិច្ចប្រជុំកំពូលG20 នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ថ្ងៃទី៧ខែកក្កដា ឆ្នាំ២០១៧។ រូបថត៖AP |
យោងតាម RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោកDmitryPeskovបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៣ឧសភាថា "ជាការពិតណាស់ លោកប្រធានាធិបតី Putin មិនទាក់ទងលោកTrump ទេ" ។ ការអះអាងខាងលើបានធ្វើឡើងបន្ទាប់ពីលោក Trump បានប្រកាសនៅលើបណ្តាញសង្គមថាប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកា លោក PutinនឹងដោះលែងលោកEvan Gershkovich នៃកាសែត The Wall Street Journal ។ លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truthថា "អ្នកកាសែត EvanGershkovichនឹងត្រូវបានដោះលែងស្ទើរតែភ្លាមៗបន្ទាប់ពីការបោះឆ្នោតប្រាកដណាស់មុនពេលខ្ញុំឡើងកាន់តំណែង។ Evanនឹងត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពជាមួយគ្រួសាររបស់គាត់។ លោក Putin ប្រធានាធិបតីរុស្ស៊ីនឹងធ្វើវាសម្រាប់ខ្ញុំមិនមែនអ្នកណាផ្សេងទេ ហើយយើងនឹងមិនត្រូវបង់ប្រាក់អ្វីនោះទេ»។អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ីបានបដិសេធការអះអាងរបស់អតីតប្រធានាធិបតីDonaldTrumpដោយនិយាយថារាល់ទំនាក់ទំនងជាមួយមន្ត្រីអាមេរិកអំពីការដោះលែងជនជាតិអាមេរិកដែលអាចត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មនៅក្នុងប្រទេសរុស្ស៊ីគឺជាការសម្ងាត់។យើងអាចបញ្ជាក់ជាថ្មីម្តងទៀតថាការចរចាបែបនេះត្រូវតែធ្វើឡើងដោយសម្ងាត់។ នោះគឺជាមធ្យោបាយតែមួយគត់សម្រាប់ការចរចាមានប្រសិទ្ធភាព»។ Gershkovichជាពលរដ្ឋអាមេរិកត្រូវបានចាប់ខ្លួនដោយសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ពីបទចារកម្មក្នុងខែមីនា ឆ្នាំ២០២៣។ បុគ្គលនេះត្រូវបានចោទប្រកាន់ពីបទប្រមូលអាថ៌កំបាំងរបស់រដ្ឋពាក់ព័ន្ធនឹងសហគ្រាសឧស្សាហកម្មយោធានៅEkaterinburg ។ តុលាការនៅប្រទេសរុស្ស៊ីបានបន្តការឃុំខ្លួនលោក Evan Gershkovich ម្តងហើយម្តងទៀត ខណៈពេលដែលកំពុងរង់ចាំការកាត់ក្តី។នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតអាមេរិក Tucker Carlson កាលពីដើមឆ្នាំនេះ លោកប្រធានាធិបតី Putin បាននិយាយថា Gershkovichត្រូវបានគេចាប់ក្នុងការប្រមូលព័ត៌មានសម្ងាត់សម្រាប់ភ្នាក់ងារសហរដ្ឋអាមេរិក។លោកPutinបានបន្ថែមថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក និងរុស្ស៊ីកំពុងពិភាក្សាគ្នាអំពីលទ្ធភាពនៃការដោះលែងលោក Gershkovich ។ កន្លងមក លោក Trump បានលើកឡើងថា វាអាចទៅរួចដើម្បីធានាថាGershkovich អាចត្រូវបានដោះលែង។ ឆ្លើយតបទៅនឹងទស្សនាវដ្ដី Time កាលពីខែមុន លោក Trump បាននិយាយថា"ខ្ញុំមានភាពស្និទ្ធស្នាលជាមួយលោក Putin អ្នកកាសែត Gershkovichនឹងត្រូវដោះលែង"៕ពុតសាម៉ាត់
Post a Comment