កំណែ​​សន្លឹកកិច្ចការបេក្ខជនប្រឡង​ប្រជែងជ្រើសរើ​សគ្រូអនុវិទ្យាល័យ​សម្រេចបានប្រមាណ​៣០%ទៅ៤០%​ហើយ

លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងនាព្រឹកថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៤បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនិងជាសាក្សីសម្រាប់ការកំណែសន្លឹកកិច្ចការរបស់បេក្ខជនដែលបានប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យឱ្យចូលក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២ដល់ទី៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

អនុគណៈកម្មការមណ្ឌលកំណែបានបញ្ជាក់ថា បើគិតត្រឹមព្រឹកថ្ងៃទី៨​ខែឧសភា​ឆ្នាំ២០២៤នេះកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ សម្រេចបានប្រមាណ ៣០% ទៅ ៤០%។​នេះបើតាមការចេញផ្សាយAKP។សូមបញ្ជាក់ជូនថា ចំពោះដំណើរការកំណែសន្លឹកិច្ចការបេក្ខជនប្រឡងប្រជែងគ្រូអនុវិទ្យាល័យ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាលថ្ងៃទី៣មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារអនុគណៈកម្មការជំនាញនិងក្រុមអ្នកសង្កេតការណ៍ជាតំណាងសាកលវិទ្យាល័យនិងសាធារណជនចុះឈ្មោះស្ម័គ្រចិត្តព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ៕ 

Powered by Blogger.