រុស្ស៊ីបំផ្លាញរថពាសដែក១៦.០០០គ្រឿងប្រទេសសមាជិកណាតូគ្រោងបញ្ជូនទ័ពទៅអ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាយោធារបស់ប្រទេសនេះបានបំផ្លាញរថក្រោះនិងរថពាសដែកអ៊ុយក្រែនជាង១៦,០០០គ្រឿងចាប់តាំងពីជម្លោះរវាងប្រទេសទាំងពីរផ្ទុះឡើងនៅចុងខែកុម្ភៈឆ្នាំ២០២២។
រថក្រោះនិងរថពាសដែកអ៊ុយក្រែនត្រូវបានបំផ្លាញក្នុងការប្រយុទ្ធជាមួយទាហានរុស្ស៊ី។ |
ប្រទេសណាតូពិចារណាបញ្ជូនទ័ពទៅអ៊ុយក្រែន
យោងតាមកាសែត Pravda លោក Madis Roll ទីប្រឹក្សាប្រធានាធិបតីអេស្តូនីទទួលបន្ទុកសន្តិសុខជាតិ បានលាតត្រដាងថា រដ្ឋាភិបាលនៃប្រទេសសមាជិកណាតូនេះ«កំពុងពិចារណា» អំពីលទ្ធភាពនៃការបញ្ជូនទាហានទៅកាន់ភាគខាងលិចអ៊ុយក្រែន។“ការពិភាក្សាកំពុងបន្ត។ យើងត្រូវពិចារណាលទ្ធភាពទាំងអស់។ លោក Roll បាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយគេហទំព័រព័ត៌មាន Breaking Defense ។ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីរូបនេះបានកត់សម្គាល់ថាប្រសិនបើខ្លួនសម្រេចចិត្តដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែនដើម្បីជួយដល់រដ្ឋាភិបាលក្រុងគៀវក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ីនោះអេស្តូនីចង់ធ្វើវានៅក្នុងក្របខ័ណ្ឌនៃបេសកកម្មរបស់អង្គការណាតូពេញលេញ"ដើម្បីបង្ហាញពីកម្លាំងរួម និងការប្តេជ្ញាចិត្តទូលំទូលាយ"។មន្ត្រីអេស្តូនីបានបញ្ចេញសំឡេងគាំទ្រចំពោះគំនិតបញ្ជូនទាហានលោកខាងលិចទៅអ៊ុយក្រែន។ កាលពីខែមីនានាយករដ្ឋមន្ត្រីអេស្តូនី លោក Kaja Kallas បានបដិសេធមិនធានាថាកងកម្លាំងការពារជាតិអេស្តូនី នឹងមិនចូលរួមក្នុងប្រតិបត្តិការនេះទេ៕ពុតសាម៉ាត់
Post a Comment