EUដាក់ចេ​ញគោលនយោបា​យទិដ្ឋាការថ្មីសម្រាប់ជ​នជាតិឥណ្ឌា

 សហភាពអឺរ៉ុប(EU)បានបង្កលក្ខណៈងាយស្រួលសម្រាប់ជនជាតិឥណ្ឌាក្នុងការធ្វើដំណើរទៅកាន់បណ្តាប្រទេសអឺរ៉ុបតាមរយៈច្បាប់ទិដ្ឋាការប្រភេទចេញ-ចូលច្រើនលើក(Multiple-entry) សម្រាប់អ្នកនិយមធ្វើដំណើរញឹកញាប់។នេះបើតាមការចេញផ្សាយEuronews។

ប្រព័ន្ធថ្មីនេះនឹងអនុញ្ញាតឱ្យប្រជាជនឥណ្ឌាដាក់ពាក្យសុំទិដ្ឋាការចេញ-ចូលច្រើនលើកក្នុងរយៈពេល២ឆ្នាំ។ប៉ុន្តែប្រជាជនឥណ្ឌាដែលអាចមានសិទ្ធិក្នុងការដាក់ពាក្យស្នើសុំបានលុះត្រាតែពួកគេធ្លាប់បានប្រើទិដ្ឋាការរយៈពេលខ្លី(Schengen)ចំនួន២ដង ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ហេតុអ្វីបានជា EU បង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់ជនជាតិឥណ្ឌា?គ្រោងការណ៍ថ្មីនេះមានគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសឥណ្ឌាដែលជាដៃគូដ៏សំខាន់សម្រាប់សហភាពអឺរ៉ុបនិងធានាកិច្ចសហប្រតិបត្តិការលើគោលនយោបាយអន្តោប្រវេសន៍រវាងភាគីទាំងពីរ។លោក Hervé Delphin ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសឥណ្ឌា បានសរសេរនៅលើបណ្តាញសង្គមXថា“ការធ្វើដំណើរទៅកាន់អឺរ៉ុបមានភាពងាយស្រួល។សហភាពអឺរ៉ុបបានបោះជំហានមួយទៀតឆ្ពោះទៅរកការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាមួយឥណ្ឌា”។ទិដ្ឋាការរយៈពេលខ្លី (Schengen)អនុញ្ញាតឱ្យប្រជាជនឥណ្ឌាអាចស្នាក់នៅត្រឹមតែ៩០ថ្ងៃប៉ុណ្ណោះ ក្នុងកំឡុងរយៈពេល១៨០ថ្ងៃណាមួយនៅក្នុងមួយឆ្នាំ នៅបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបហើយប្រសិនបើពួកគេមានបំណងស្នាក់នៅបន្តចំនួន៩០ថ្ងៃទៀតនោះពួកគេត្រូវតែស្នើសុំទិដ្ឋាការម្តងទៀត។ដូច្នេះ ការដាក់ឱ្យអនុវត្តន៍ទិដ្ឋាការចេញ-ចូលច្រើនលើក នឹងអនុញ្ញាតឱ្យប្រជាជនឥណ្ឌាអាចស្នាក់នៅក្នុងរយៈពេលសរុប១៨០ថ្ងៃ ក្នុងមួយឆ្នាំ ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការម្តងទៀត នៅពេលធ្វើដំណើរចូលមកកាន់បណ្តាប្រទេសសមាជិកEU។តើជនជាតិឥណ្ឌាអាចទទួលបានទិដ្ឋាការទៅធ្វើការនៅអឺរ៉ុបដោយរបៀបណា?ទោះយ៉ាងណាក្តីគោលនយោបាយទិដ្ឋាការស្នាក់នៅរយៈពេលខ្លី (Schengen)មិនផ្តល់សិទ្ធិឱ្យជនបរទេសអាចធ្វើការនៅក្នុងបណ្តាប្រទេសសមាជិកEUនោះទេ។ប៉ុន្តែជនបរទេសមានមធ្យោបាយជាច្រើនដើម្បីទទួលបានប័ណ្ណការងារនៅក្នុងសហភាពអឺរ៉ុប។ជនបរទេស ដែលជាអ្នកឯកទេស និងជាអ្នកមានជំនាញទេព្យកោសល្យច្បាស់លាស់អាចមានសិទ្ធិទទួលបានប័ណ្ណ Blue Card ដែលអនុញ្ញាតឱ្យពលរដ្ឋបរទេស(Non-EU citizens) ដែលមានសមត្ថភាពខ្ពស់អាចរស់នៅនិងធ្វើការនៅក្នុងបណ្តាប្រទេសសមាជិករបស់ខ្លួន លើកលែងតែប្រទេសដាណឺម៉ាកនិងប្រទេសអៀរឡង់ប៉ុណ្ណោះ៕
Powered by Blogger.