អ៊ីស្រាអែ​លអំ​ពាវនាវឱ្យប្រជាជ​នប៉ាឡេស្ទីន១០០,០០០​នាក់ជម្លៀសខ្លួន​Rafa​h

 នៅព្រឹកនេះ(ថ្ងៃទី៦ឧសភា)កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមប្រើខិត្តប័ណ្ណ សារនិងទូរស័ព្ទដើម្បីអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសតំបន់លំនៅដ្ឋាននៅភាគខាងកើតទីក្រុងRafahជិតព្រំដែនជាមួយអ៊ីស្រាអែលមុនពេលការវាយប្រហារលើតំបន់នេះ។

ប្រជាជន​បាន​ជម្លៀស​ចេញ​ពី​Rafah។ រូបភាព៖ Sky News

យោងតាមកាសែតTimes of Israel ជនស៊ីវិលត្រូវបានជំរុញឱ្យផ្លាស់ទីទៅតំបន់មនុស្សធម៌ដែលបានពង្រីកនៅក្នុងតំបន់ al-Mawasi និង Khan Younis នៅភាគខាងត្បូងហ្គាហ្សា។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថាមនុស្សប្រហែល១០០,០០០នាក់ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន១លាននាក់ដែលរស់នៅក្នុងទីក្រុង Rafahត្រូវបានស្នើសុំឱ្យផ្លាស់ប្តូរទីលំនៅ។នៅម៉ោង៨:០០ ព្រឹក កងកម្លាំងការពារអ៊ីស្រាអែល(IDF)បានចាប់ផ្តើមផ្សព្វផ្សាយខិត្តប័ណ្ណនៅភាគខាងកើតRafah (ដែលមានទីតាំងនៅភាគខាងត្បូងនៃGaza) ដោយផ្ញើសារជាអក្សរនិងទូរស័ព្ទទៅកាន់ប៉ាឡេស្ទីនជាមួយនឹងការណែនាំអំពីតំបន់ដែលត្រូវការជម្លៀសនិងផ្លូវដែលត្រូវធ្វើដំណើរទៅកាន់ទីនោះ តំបន់មនុស្សធម៌ដែលបានកំណត់។បទបញ្ជាជម្លៀសនាពេលនេះ អនុវត្តតែលើតំបន់មួយចំនួននៅភាគខាងកើតនៃទីក្រុង Rafah ជំនួសឱ្យទីក្រុងទាំងមូលនៅភាគខាងត្បូងGazaទោះបីជាអ៊ីស្រាអែលបានប្រកាសថាខ្លួននឹងបើកប្រតិបត្តិការនៅទូទាំងតំបន់ដែលត្រូវបានចាត់ទុកថាជាទីតាំងរឹងមាំចុងក្រោយរបស់ក្រុមហាម៉ាស់ក៏ដោយ។មន្ត្រីអ៊ីស្រាអែលបាននិយាយថាក្រុមហាម៉ាស់មានកងវរសេនាតូចចំនួន៦ដែលនៅសល់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលចំនួន៤គឺនៅRafah : Yabna(ខាងត្បូង) Shaboura (ខាងជើង) Tel Sultan (ខាងលិច) និងRafah(ខាងកើត)។ កងវរសេនាតូចហាម៉ាស់ចំនួន២ទៀតនៅតែស្ថិតនៅកណ្តាលហ្គាហ្សា ក្នុងជំរុំ Nuseirat និង Deir al-Balah។ផែនទីដែលចេញផ្សាយដោយ IDF បង្ហាញថាតំបន់ជម្លៀសរួមមានច្រកព្រំដែនតំបន់ Rafah នៅតាមព្រំដែនជាមួយអេហ្ស៊ីប។កងវរសេនាតូចចំនួន៣នៃក្រុមហាម៉ាស់នៅ Rafah, Yabna, Shaboura និង East Rafah ស្ថិតនៅក្នុងតំបន់ជម្លៀស។ IDF បាននិយាយថា ខ្លួននឹងមិនផ្តល់ពេលវេលាសម្រាប់ការជម្លៀស Rafah នោះទេ។នៅក្នុងការហៅទូរស័ព្ទកាលពីយប់មិញរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រាប់សមភាគីអាមេរិករបស់លោក Lloyd Austin ថាអ៊ីស្រាអែលគ្មានជម្រើសអ្វីក្រៅពីបើកការវាយប្រហារនៅ Rafah ភាគខាងត្បូង Gaza នោះទេ។ លោក Gallant បាន​ធ្វើ​បច្ចុប្បន្នភាព​លោក Austin អំពី​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ដ៏​សាហាវ​ពី​ក្រុង Rafah លើ​ទីតាំង IDF នៅ​ព្រំដែន​មួយ​ថ្ងៃ​មុន​នេះ៕ពុតសាម៉ាត់


Powered by Blogger.