ការវាយប្រហារថ្មីរបស់រុស្ស៊ីនៅក្រុងKharkovធ្វើឲ្យប្រធានាធិបតីVolodymyr Zelenskyស្ថិតក្នុងស្ថានភាពលំបាក។
 |
កន្លែងកើតហេតុបន្ទាប់ពីការវាយប្រហាររបស់រុស្សីនៅក្រុង Kharkiv។ រូបថត៖ Reuters |
នេះជាការយល់ឃើញក្នុងការវិភាគរបស់លោក Nick Paton Walsh អ្នកឆ្លើយឆ្លងព័ត៌មានសន្តិសុខអន្តរជាតិរបស់ទីភ្នាក់ងារព័ត៌មានCNN។ កន្លងមកក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាកងទ័ពរបស់ប្រទេសនេះបានដណ្តើមបានភូមិចំនួន៩ចាប់តាំងពីការបើកការវាយប្រហារលើទីក្រុង Kharkov កាលពីថ្ងៃទី១០ ខែឧសភា។អគ្គសេនាធិការអ៊ុយក្រែនបានទទួលស្គាល់ថាភាគីរុស្ស៊ីបានទទួលជោគជ័យតាមយុទ្ធសាស្ត្រ ហើយការប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីគ្រប់គ្រងក្រុងព្រំដែន Volchansk កំពុងកើតឡើង។យោងតាមលោក Walshសមិទ្ធផលដែលយោធារុស្ស៊ីសម្រេចបាននៅទីក្រុង Kharkiv"គឺជាការរីកចម្រើនលឿនបំផុតចាប់តាំងពីដើមដំបូងនៃជម្លោះ"។“នេះជាសុបិនអាក្រក់មួយសម្រាប់ក្រុងគៀវ ដោយសារហេតុផល២។ ទី១៖ ពួកគេបានរំដោះទឹកដីនេះពីកងកម្លាំងរុស្ស៊ីកាលពី១៨ ខែមុន ។ប៉ុន្តែអ៊ុយក្រែនច្បាស់ណាស់បានបរាជ័យក្នុងការពង្រឹងតំបន់នេះ ដើម្បីរារាំងរុស្ស៊ីពីការងាយស្រួលក្នុងការគ្រប់គ្រងម្តងទៀត” លោក Walsh បាននិយាយ។លោកបានបន្ថែមថា"ទី២៖រុស្ស៊ីកំពុងធ្វើឱ្យមានការលំបាកម្តងទៀតសម្រាប់យោធាអ៊ុយក្រែន ដោយការដាក់សម្ពាធឥតឈប់ឈរ និងកើនឡើងនៅក្នុងទីក្រុងKharkovដោយបានបាញ់ផ្លោងកណ្តាលទីក្រុងដ៏ធំមួយ" ។យោងតាមលោក Walsh លោកZelensky ប្រឈមនឹង "ជម្រើសដ៏គួរឱ្យភ័យខ្លាចអំពីកន្លែងដែលត្រូវបញ្ជូនធនធានមានកម្រិត និងកន្លែងដែលត្រូវលះបង់នៅទីបំផុត"។កន្លងមកមន្ត្រីលោកខាងលិចបានសង្កត់ធ្ងន់ថាការលេចឡើងនៃរណសិរ្សថ្មីគឺមានគ្រោះថ្នាក់ជាពិសេសសម្រាប់ទីក្រុងគៀវដោយសារតែកង្វះគ្រាប់រំសេវយូរនិងការពន្យារពេលក្នុងការផ្តល់ជំនួយពីលោកខាងលិច។ កាលពីថ្ងៃទី១២ខែឧសភា កាសែត New YorkTimesបានរាយការណ៍ថាការឈានទៅមុខដោយជោគជ័យរបស់រុស្ស៊ីនៅទីក្រុងKharkivដែលជាទីក្រុងធំទី២របស់អ៊ុយក្រែននិងជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់មួយ "អាចធ្វើអោយប្រជាជនអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់គៀវបាត់បង់ស្មារតី"។នេះអាចបណ្តាលឱ្យលោកខាងលិចដាក់សម្ពាធលើគៀវឱ្យចូលរួមក្នុងការចរចាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយទីក្រុងម៉ូស្គូ។នៅឆ្នាំនេះកងកម្លាំងអ៊ុយក្រែនត្រូវបានបង្ខំឱ្យដកថយពីទីក្រុង និងភូមិមួយចំនួននៅក្នុងតំបន់ Donbass រួមទាំងទីក្រុង Avdiivka ក្នុងខេត្ត Donetsk ដែលធ្លាប់ត្រូវបានពង្រឹងយ៉ាងខ្លាំង និងបានឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពរុស្ស៊ីនិងអ៊ុយក្រែនអស់រយៈពេលជាច្រើនខែ។ប្រធានាធិបតី Zelensky មួយផ្នែកបានស្តីបន្ទោសវ៉ាស៊ីនតោនចំពោះការបរាជ័យនាពេលថ្មីៗនេះរបស់ គៀវ។ កាលពីខែមេសា លោក Zelensky បាននិយាយថា អ៊ុយក្រែនគឺជា "ចំណាប់ខ្មាំង"នៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក និងជម្លោះនយោបាយនៅក្នុងសភាសហរដ្ឋអាមេរិកដែលពួកសាធារណរដ្ឋបានរារាំងការអនុម័តជំនួយចំនួន៦១ពាន់លានដុល្លារដល់រដ្ឋាភិបាលក្រុងគៀវអស់រយៈពេលជាច្រើនខែ។ទីបំផុតកញ្ចប់ជំនួយត្រូវបានអនុម័ត ហើយប្រធានាធិបតីJoeBidenបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៤ខែមេសា៕ពុតសាម៉ាត់
Post a Comment