អាជ្ញាធរអារ៉ាប៊ីសាអូឌីតបាននិយាយថាយ៉ាងហោចណាស់មនុស្ស១,៣០១នាក់បានស្លាប់ក្នុងអំឡុងពេលHajiដែលភាគច្រើនជាអ្នកធ្វើធម្មយាត្រាខុសច្បាប់ដែលត្រូវដើរផ្លូវឆ្ងាយក្រោមពន្លឺព្រះអាទិត្យដ៏ក្តៅគគុក។យោងតាមទីភ្នាក់ងារព័ត៌មានBBCនិងSPA របស់អារ៉ាប៊ីសាអូឌីត ការធ្វើធម្មយាត្រាឆ្នាំនេះបានកើតឡើងចំពេលមានរលកកម្ដៅដោយពេលខ្លះសីតុណ្ហភាពឡើងលើសពី៥០អង្សាសេ ជាងបីភាគបួននៃអ្នកដែលបានស្លាប់មិនមានសិទ្ធិធ្វើធម្មយាត្រាជាផ្លូវការហើយត្រូវដើរក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់ដោយគ្មានទីជំរកគ្រប់គ្រាន់។ អ្នកដែលស្លាប់ខ្លះជាមនុស្សចាស់ឬមានជំងឺរ៉ាំរ៉ៃ។រដ្ឋមន្ត្រីសុខាភិបាលអារ៉ាប៊ីសាអូឌីត Fahd Al-Jalajel បាននិយាយថា រដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីបង្កើនការយល់ដឹងរបស់ប្រជាជនអំពីគ្រោះថ្នាក់នៃកំដៅនិងរបៀបដែលអ្នកធ្វើធម្មយាត្រាអាចកាត់បន្ថយវាបាន។
 |
|
គ្រឿងបរិក្ខារពេទ្យរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានព្យាបាលអ្នកធ្វើធម្មយាត្រាជិតកន្លះលាននាក់រួមទាំងជាង១៤០,០០០នាក់ដោយគ្មានការអនុញ្ញាត។ ទោះជាយ៉ាងណាមនុស្សមួយចំនួននៅតែត្រូវបានគេសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារការហត់នឿយកម្ដៅ។ លោក Fahd Al-Jalajel បាននិយាយថា “សូមអល់ឡោះអភ័យទោសនិងអាណិតដល់អ្នកស្លាប់។ យើងសូមចូលរួមរំលែកទុក្ខដ៏ស្មោះស្ម័គ្ររបស់យើងទៅកាន់គ្រួសាររបស់ពួកគេ”។អារ៉ាប៊ីសាអូឌីតត្រូវបានគេរិះគន់ថាមិនបានធ្វើអ្វីច្រើនដើម្បីធ្វើឱ្យពិធីបុណ្យHajjកាន់តែមានសុវត្ថិភាពជាពិសេសសម្រាប់អ្នកធ្វើធម្មយាត្រាដែលមិនបានចុះឈ្មោះដែលខ្វះមធ្យោបាយប្រើប្រាស់ ដូចជាតង់ម៉ាស៊ីនត្រជាក់ និងមធ្យោបាយធ្វើដំណើរសំខាន់ៗ។យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីតសីតុណ្ហភាពនៅទីក្រុង Mecca បានឡើងដល់៥១.៨អង្សាសេ។ប្រទេសជុំវិញពិភពលោកបានផ្តល់ព័ត៌មានថ្មីៗអំពីចំនួនពលរដ្ឋរបស់ពួកគេដែលបានស្លាប់។ប៉ុន្តែអារ៉ាប៊ីសាអូឌីតមិនបានបញ្ចេញតួលេខផ្លូវការរហូតដល់ថ្ងៃទី២៣ ខែមិថុនា។ អ្នកការទូតអារ៉ាប់ម្នាក់បាននិយាយថា ជនជាតិអេហ្ស៊ីប៦៥៨ នាក់ត្រូវបានស្លាប់។ ឥណ្ឌូណេស៊ីបានប្រកាសថា ពលរដ្ឋរបស់ខ្លួនជាង២០០នាក់បានស្លាប់នៅពេលចូលរួមក្នុងធម្មយាត្រានេះ ខណៈដែលឥណ្ឌាបានធ្វើឱ្យចំនួនអ្នកស្លាប់មានចំនួន៩៨នាក់។ ប៉ាគីស្ថាន ម៉ាឡេស៊ី ហ្ស៊កដានី អ៊ីរ៉ង់ សេណេហ្គាល់ ស៊ូដង់ និងតំបន់ស្វយ័តឃឺដនៃអ៊ីរ៉ាក់ក៏មានការស្លាប់ផងដែរ។Hajj គឺជាធម្មយាត្រាមូស្លីមប្រចាំឆ្នាំទៅកាន់ទីក្រុង Mecca ។ ជនមូស្លីមទាំងអស់ដែលមានលទ្ធភាពផ្នែកហិរញ្ញវត្ថុនិងរាងកាយត្រូវបានតម្រូវឱ្យបំពេញធម្មយាត្រាយ៉ាងហោចណាស់ម្តងក្នុងមួយជីវិតរបស់ពួកគេ។អារ៉ាប៊ីសាអូឌីតបាននិយាយថាមនុស្សប្រហែល១.៨លាននាក់បានចូលរួមក្នុងធម្មយាត្រានៅឆ្នាំនេះ។ចំនួនអ្នកស្លាប់ជាពិសេសអ្នកធ្វើធម្មយាត្រាខុសច្បាប់កំពុងកើនឡើង។នាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly នៅចុងសប្តាហ៍នេះបានដកហូតអាជ្ញាប័ណ្ណរបស់ទីភ្នាក់ងារទេសចរណ៍ចំនួន ១៦ហើយបានបញ្ជូនអ្នកគ្រប់គ្រងទៅកាន់ព្រះរាជអាជ្ញាសម្រាប់ការសម្របសម្រួលធម្មយាត្រាខុសច្បាប់ទៅកាន់ទីក្រុង Mecca ។ កន្លងមកកាលពីថ្ងៃទី២១ ខែមិថុនា ហ្សកដានីក៏បានចាប់ខ្លួនបុគ្គលិកទេសចរណ៍មួយចំនួនដោយហេតុផលដូចគ្នា។ នៅទុយនីស៊ី ប្រធានាធិបតី Kais Saied បានបណ្តេញរដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា។ការអនុញ្ញាត Hajj ត្រូវបានបែងចែកទៅប្រទេសនានាតាមប្រព័ន្ធកូតា និងចែកចាយដល់បុគ្គលដោយឆ្នោត។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើននៅតែព្យាយាមធ្វើធម្មយាត្រាខុសច្បាប់បើទោះបីជាពួកគេប្រថុយនឹងការចាប់ខ្លួន និងនិរទេសប្រសិនបើចាប់បានក៏ដោយ។ នៅមុនពិធីបុណ្យ Hajj អាជ្ញាធរអារ៉ាប៊ីសាអូឌីតបាននិយាយថា ពួកគេបានបណ្តេញអ្នកធ្វើធម្មយាត្រាខុសច្បាប់រាប់សែននាក់ចេញពីទីក្រុង Mecca ៕ពុតសាម៉ាត់
Post a Comment