អគ្គីភ័យដ៏ធំមួយបានឆាបឆេះរោងចក្រអាគុយលីចូមក្នុងប្រទេសកូរ៉េខាងត្បូងដោយបានសម្លាប់មនុស្សយ៉ាងតិច២០នាក់។
 |
|
 |
|
យោងតាម Yonhap កាលពីថ្ងៃទី២៤ខែមិថុនាអគ្គីភ័យដ៏ធំមួយបានផ្ទុះឡើងនៅរោងចក្រអាគុយលីចូមនៅHwaseongភាគខាងត្បូងនៃទីក្រុងសេអ៊ូល។មន្ត្រីកូរ៉េខាងត្បូងបាននិយាយថាមនុស្ស២៣នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួននៅក្នុងអគ្គីភ័យ ហើយអ្នកពន្លត់អគ្គីភ័យបានរកឃើញសាកសពយ៉ាងហោចណាស់ ២០នៅកន្លែងកើតហេតុ។តំណាងកម្មករម្នាក់បាននិយាយថា “យ៉ាងហោចណាស់មានមនុស្ស២០នាក់បានស្លាប់ក្នុងអគ្គីភ័យ។បច្ចុប្បន្នអាជ្ញាធរមិនអាចកំណត់ជាក់លាក់ចំនួនមនុស្សដែលមានវត្តមាននៅក្នុងរោងចក្រនៅពេលកើតហេតុនោះទេព្រោះបញ្ជីឈ្មោះកម្មករដែលធ្វើការនៅទីនេះត្រូវបានឆេះ”។យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េក្នុងចំណោមអ្នកបាត់ខ្លួនទាំង២៣នាក់នោះ មានជនជាតិបរទេស២០នាក់ រួមទាំងជនជាតិចិនផងដែរ។ រូបភាពនៅកន្លែងកើតហេតុបានបង្ហាញថាការផ្ទុះនៅតែបន្តកើតមាននៅក្នុងរោងចក្រ ហើយភ្លើងត្រូវបានគ្រប់គ្រងបាននៅវេលាម៉ោង៣:០០ រសៀល (ម៉ោងក្នុងតំបន់)។យោងតាម Yonhap មូលហេតុនៃការឆេះនេះមិនទាន់កំណត់បាននៅឡើយទេ ។នៅពេលកើតហេតុមានអាគុយប្រហែល៣៥០០០ក្នុងរោងចក្រភ្លើងបានរាលដាលយ៉ាងឆាប់រហ័សព្រោះស្នូលអាគុយផ្ទុះជាបន្តបន្ទាប់ដែលធ្វើឱ្យមានការលំបាកក្នុងការស្វែងរកជនរងគ្រោះ ។បន្ទាប់ពីអគ្គីភ័យបានផ្ទុះឡើង ប្រធានាធិបតីកូរ៉េ Yoon Suk Yeol បានបើកកិច្ចប្រជុំបន្ទាន់នៃគណៈកម្មាធិការកណ្តាលសម្រាប់ការបង្ការ និងសុវត្ថិភាពគ្រោះមហន្តរាយហើយបានស្នើសុំរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងសុវត្ថិភាពលោក Lee Sang Min ខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីស្វែងរកនិងជួយសង្គ្រោះអ្នកដែលជាប់៕ពុតសាម៉ាត់

Post a Comment