ផ្ទុះ​អា​វុធ​ធំ​នៅ​គ្រីមៀអ៊ុយក្រែន​ត្រៀម​វាយ​​ប្រហារ​?

នៅល្ងាចថ្ងៃទី៦ខែកក្កដា(ម៉ោងក្នុងតំបន់)អង្គភាពចែកចាយឧស្ម័ននៅទីក្រុង Alushtaនៅលើឧបទ្វីបគ្រីមៀបានឆាបឆេះ។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងស្ថានការណ៍គ្រាអាសន្ន(RMES) របស់រុស្ស៊ី។

រូបថតនេះត្រូវបានគេជឿថាមានជាប់ទាក់ទងនឹងការផ្ទុះដែលបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះបំពង់បង្ហូរឧស្ម័ននៅក្នុងទីក្រុង Alushta នៅលើឧបទ្វីបគ្រីមៀ។ រូបថត៖ Pravda
យោងតាមRMESផងដែរកងកម្លាំងជួយសង្គ្រោះនិងបុគ្គលិកព្រៃឈើកំពុងធ្វើការនៅកន្លែងកើតហេតុ ដើម្បីការពារកុំឱ្យភ្លើងឆេះរាលដាល។មន្រ្តី Alushtaនៅថ្ងៃដដែលបានព្រមានថាទីក្រុងអាចបាត់បង់ការផ្គត់ផ្គង់ឧស្ម័នទាំងស្រុងឬដោយផ្នែកដោយសារតែឧប្បត្តិហេតុខាងលើ។អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនបានចែករំលែករូបភាពដែលគេជឿថាមានជាប់ទាក់ទងនឹងការផ្ទុះដ៏ធំមួយដែលបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះ។អគ្គីភ័យ​នេះ​ត្រូវ​បាន​គេ​និយាយ​ថា​បាន​ឆាប​ឆេះ​បំពង់​បង្ហូរ​ប្រេង​នៃ​អង្គភាព​ចែកចាយ​ហ្គាសMalyi Maiak។កាលពីថ្ងៃទី៦ ខែកក្កដា ផងដែរ ចលនាតវ៉ារបស់ ATESH នៅលើឧបទ្វីបគ្រីមៀបានបញ្ជាក់ថា "មានការកើនឡើងជាបន្តបន្ទាប់"នៅក្នុងចំនួនទីតាំងការពារនៅគ្រីមៀ ដែលជាទឹកដីដែលរុស្ស៊ីដាក់បញ្ចូលជាឯកតោភាគីក្នុងឆ្នាំ២០១៤បើទោះបីជាអ៊ុយក្រែនប្រឆាំងយ៉ាងខ្លាំងក៏ដោយ។"ATESH កត់សម្គាល់ពីការកើនឡើងជាលំដាប់នៃចំនួនទីតាំងការពារនៅតាមឆ្នេរសមុទ្រគ្រីមៀ។ខណៈពេលដែលរដ្ឋបាលគ្រីមៀបញ្ចុះបញ្ចូលប្រជាជនថាមិនមានការគំរាមកំហែងពីសកម្មភាពផ្លូវអាកាសរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនទីតាំងការពារនៅតាមឆ្នេរសមុទ្រកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ" - ATESH បានបញ្ជាក់នៅលើកម្មវិធីផ្ញើសារTelegram ។យោងតាម ​​ATESH បច្ចុប្បន្នមានពាក្យចចាមអារ៉ាមនៅក្នុងយោធារុស្ស៊ីថា កងកម្លាំងប្រតិបត្តិការរួមរបស់អ៊ុយក្រែន(JFO)កំពុងបង្កើតសម្រាប់យុទ្ធនាការទ្រង់ទ្រាយធំដែលផ្តោតលើតំបន់គ្រីមៀនៅរដូវស្លឹកឈើជ្រុះ។ចលនានេះបានបន្ថែមថាJFOក៏កំពុងខិតខំប្រឹងប្រែងដើម្បីកាត់ច្រករបៀងក្នុងទិសដៅនៃទីក្រុង Kherson របស់អ៊ុយក្រែន៕ពុតសាម៉ាត់


Powered by Blogger.