លោកNetan​yahu​បាន​ថ្លែង​ពី​ល​ក្ខខណ្ឌ​សម្រាប់​​បទ​ឈប់​បាញ់​នៅ​ហ្គាហ្សានិងហេ​សបូឡា​វាយ​ប្រហា​រ​មូលដ្ឋាន​អ៊ីស្រា​អែល

នាយក​រដ្ឋមន្ត្រី Netanyahu បាន​ថ្លែង​ពី​លក្ខខណ្ឌ​សម្រាប់​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​ក្រុម​ហាម៉ាស់។ ក្រុមហេសបូឡា វាយប្រហារមូលដ្ឋានយោធាអ៊ីស្រាអែលនៅតំបន់ Golan Heights។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu។ រូបថត៖X
យោងតាមកាសែត Times of Israel នៅថ្ងៃទី៧ខែកក្កដា មន្ត្រីប៉ាឡេស្ទីនបានប្រកាសថាក្រុមហាម៉ាស់កំពុងរង់ចាំការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។កន្លងមកសហគមន៍នយោបាយហាម៉ាស់បានទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់និងការវិលត្រឡប់នៃចំណាប់ខ្មាំងជាដំណាក់កាល។ ក្រុមហាម៉ាស់បានយល់ព្រមធ្វើសម្បទាន ដោយមិនតម្រូវឱ្យអ៊ីស្រាអែលដកទ័ពភ្លាមៗចេញពីតំបន់ហ្គាហ្សាស្ទ្រីបនោះទេ។ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahuបានសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀងឈប់បាញ់ណាមួយត្រូវតែរួមបញ្ចូលឃ្លាដែលអនុញ្ញាតឱ្យទីក្រុងTelAvivបើកយុទ្ធនាការយោធារបស់ខ្លួនឡើងវិញរហូតដល់គោលដៅទាំងមូលត្រូវបានសម្រេច។គោលដៅទាំងនេះរួមមានការជួយសង្គ្រោះចំណាប់ខ្មាំងទាំងអស់ការបំផ្លាញសមត្ថភាពយោធារបស់ក្រុមហាម៉ាស់និងការការពារការគំរាមកំហែងនាពេលអនាគត។យោងតាមលោក Netanyahu ការចរចានឹងបន្តនៅសប្តាហ៍នេះ ។ប៉ុន្តែមិនបានបង្ហាញពីព័ត៌មានជាក់លាក់ណាមួយបន្ថែមទៀតទេ។យោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា ប្រជាជនប៉ាឡេស្ទីនជាង ៣៨.០០០ នាក់បានស្លាប់ ខណៈដែលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ឈានចូលដល់ខែទី ១០ របស់ខ្លួន។

ហេសបូឡាវាយប្រហារមូលដ្ឋានយោធាអ៊ីស្រាអែល

យោងតាមកាសែត Jerusalem Post កាលពីថ្ងៃទី៧ ខែកក្កដា កងកម្លាំង ហេសបូឡាបានប្រកាសយុទ្ធនាការផ្លូវអាកាសទ្រង់ទ្រាយធំមួយ សំដៅលើមូលដ្ឋានយោធាអ៊ីស្រាអែល នៅតំបន់ Golan Heights។ភាគីហេសបូឡាបានប្រកាសថា "យើងបានបាញ់ UAVជាច្រើន ឆ្ពោះទៅកាន់មូលដ្ឋានអ៊ីស្រាអែល នៅលើភ្នំ Hermon ។ ការវាយឆ្មក់បានបណ្តាលឱ្យមានភ្លើងឆេះដ៏ធំមួយបំផ្លាញឧបករណ៍ស៊ើបការណ៍សម្ងាត់របស់គូប្រជែង"។ខាងអ៊ីស្រាអែលកងកម្លាំងការពារអ៊ីស្រាអែល (IDF)បាននិយាយថាកងទ័ពរបស់ប្រទេសនេះបានស្ទាក់ចាប់បានដោយជោគជ័យនូវ UAVមួយចំនួនដែលមានប្រភពមកពីប្រទេសលីបង់ បន្ទាប់ពីសំឡេងស៊ីរ៉ែនព្រមានពីការវាយប្រហារតាមផ្លូវអាកាសនៅ Golan Heights ។ យន្តហោះ UAV ដឹកគ្រឿងផ្ទុះបានធ្លាក់នៅលើកំពូលភ្នំ Hermon។ប៉ុន្តែមិនមានអ្នកស្លាប់និងរបួសត្រូវបានកត់ត្រាទេ៕ពុតសាម៉ាត់


Powered by Blogger.