នា​យករដ្ឋមន្ត្រីអង់​គ្លេស​​លោ​​កRish​i Sunakបា​នលាលែង​ពីតំ​ណែង​បន្ទាប់ពីប​រា​ជ័យក្នុងការ​​បោះ​ឆ្នោត

នាយករដ្ឋមន្ត្រីអង់គ្លេសRishiSunakបានទូរស័ព្ទទៅអបអរសាទរមេដឹកនាំគណបក្សការងារ(Labour)លោក Keir Starmerហើយបានបញ្ជាក់ថា លោកនឹងលាលែងពីតំណែង បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតសកល។

លោក Rishi Sunakបានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស។ រូបថត៖X
យោងតាមសារព័ត៌មានSky News កាលពីថ្ងៃទី៥ ខែកក្កដា នាយករដ្ឋមន្ត្រីអង់គ្លេសលោកRishiSunakបានបញ្ជាក់ពីការលាលែងពីតំណែងបន្ទាប់ពីគណបក្សរបស់លោកទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតសកល។យោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតក្នុងមណ្ឌលចំនួន៤៧៤គណបក្សការងារទទួលបានអាសនៈចំនួន៤០៩ក្នុងសភា ខណៈដែលគណបក្សអភិរក្សរបស់លោកSunakទទួលបានត្រឹមតែ១២០អាសនៈប៉ុណ្ណោះ។ រដ្ឋធម្មនុញ្ញអង់គ្លេសចែងថាគណបក្សមួយត្រូវការឈ្នះ ៣២៦អាសនៈដើម្បីទទួលបានសំឡេងភាគច្រើននៅក្នុងសភាបន្ទាប់មកមេដឹកនាំគណបក្សនេះនឹងក្លាយជានាយករដ្ឋមន្ត្រីនិងបង្កើតរដ្ឋាភិបាលថ្មី។នាយករដ្ឋមន្ត្រីSunakបានសារភាពថាបរាជ័យមុនពេលលទ្ធផលរាប់សន្លឹកឆ្នោតជាផ្លូវការត្រូវបានប្រកាសហើយបានផ្ញើការអបអរសាទររបស់លោកទៅកាន់មេដឹកនាំគណបក្សការងារ Keir Starmer ។លោក Sunak បាននិយាយថា"ប្រជាជនអង់គ្លេសបានធ្វើការសម្រេចចិត្តរបស់ពួកគេ។ យើងមានរឿងជាច្រើនដែលត្រូវរៀនហើយខ្ញុំទទួលខុសត្រូវចំពោះការបរាជ័យនៅក្នុងការបោះឆ្នោតសកល"។ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបាននិយាយថា លោក Sunak នឹងចូលជួបព្រះមហាក្សត្រ Charles III នៅថ្ងៃសុក្រ ដើម្បីបញ្ជាក់ពីការលាលែងពីតំណែង។បន្ទាប់មក លោក Starmer នឹងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីហើយចាប់ផ្តើមបង្កើតរដ្ឋាភិបាលថ្មី។លោក Starmer បាននិយាយបន្ទាប់ពីឈ្នះការបោះឆ្នោតថា "យើងបានធ្វើវាការផ្លាស់ប្តូរចាប់ផ្តើមឥឡូវនេះ។ចូរចាប់ផ្តើមកសាងប្រទេសរបស់យើងឡើងវិញ"។លោក Keir Starmer (អាយុ៦២ ឆ្នាំ) បានបម្រើការជាប្រធានរដ្ឋអាជ្ញានៃប្រទេសអង់គ្លេសនិងប្រទេស Wales ពីឆ្នាំ២០០៨-២០១៣។ លោកStarmerត្រូវបានបោះឆ្នោតឱ្យសភាអង់គ្លេសនៅឆ្នាំ២០១៥ហើយបានក្លាយជាមេដឹកនាំគណបក្សការងារនៅឆ្នាំ២០២០។ លោកក៏ត្រូវបានទទួលដោយរាជវង្សអង់គ្លេសសម្រាប់ការរួមចំណែករបស់គាត់ចំពោះប្រព័ន្ធតុលាការ៕ពុតសាម៉ាត់


Powered by Blogger.