ដោយ៖ពុតសាម៉ាត់
ប៉ូលីសជប៉ុនបានបង្កើនវិធានការការពារអ្នកនយោបាយរបស់ប្រទេសនេះបន្ទាប់ពីការបាញ់ប្រហារលើលោកDonald Trump។
 |
ទូរទស្សន៍ NHK របស់ជប៉ុនបានរាយការណ៍អំពីការបាញ់ប្រហារសំដៅលើលោកTrump ។ រូបថត៖ NHK |
សារព័ត៌មាន Japan Newsបានរាយការណ៍កាលពីថ្ងៃទី១៥ ខែកក្កដាថា ទីភ្នាក់ងារប៉ូលីសជាតិជប៉ុនបានចេញឯកសារមួយស្នើសុំឱ្យនាយកដ្ឋានប៉ូលីសទូទាំងប្រទេសបង្កើនវិធានការសន្តិសុខសម្រាប់អ្នកនយោបាយ នៅពេលបង្ហាញមុខជាសាធារណៈ។ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោក Trump ត្រូវបានបាញ់សម្លាប់ពេលកំពុងធ្វើយុទ្ធនាការនៅរដ្ឋ Pennsylvania។អាស្រ័យហេតុនេះ នាយកដ្ឋានប៉ូលីសចំនួន ៤៧ នៅទូទាំងប្រទេសជប៉ុនត្រូវបានបញ្ជាឱ្យរឹតបន្តឹងសន្តិសុខជុំវិញតំបន់ដែលអ្នកនយោបាយឬមនុស្សសំខាន់ៗលេចឡើង។ វិធានការការពាររួមមានៈ ការត្រួតពិនិត្យសន្តិសុខមុនព្រឹត្តិការណ៍ដើរល្បាតជុំវិញតំបន់ជិតខាង ពិនិត្យវ៉ាលីសតាមខ្លួនរបស់មនុស្សដែលនឹងនៅជិតVIPដោយប្រើឧបករណ៍រាវរកដែកដើម្បីចាប់អាវុធរក្សាចម្ងាយសុវត្ថិភាពរវាងមនុស្ស និងតួអង្គការពារ។លើសពីនេះប៉ូលីសជប៉ុនក៏ត្រូវបានស្នើឱ្យបង្កើតរបងការពារគ្រាប់កាំភ្លើងដើម្បីការពារអ្នកនយោបាយពីហានិភ័យនៃការរងការវាយប្រហារពីខាងក្រោយ។ឧប្បត្តិហេតុបាញ់ប្រហារសំដៅទៅលើអតីតប្រធានាធិបតីអាមេរិកDonaldTrumpបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុនខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ជាបន្តបន្ទាប់អំពីបញ្ហានេះក្នុងរយៈពេលមួយថ្ងៃកន្លងមក។នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio បានផ្ញើសារជូនពរឱ្យលោក Trump ឆាប់ជាសះស្បើយឡើងវិញហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យ "រួបរួមគ្នាប្រឆាំងនឹងរាល់អំពើហិង្សាដែលប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ"។តាមពិតទៅទីភ្នាក់ងារប៉ូលីសជាតិជប៉ុនបានអនុវត្តកំណែទម្រង់សន្តិសុខនៅឆ្នាំ២០២២បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីAbeShinzoត្រូវបានគេធ្វើឃាតក្នុងពេលកំពុងថ្លែងសុន្ទរកថា។ ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារបំផ្ទុះសំដៅទៅលើនាយករដ្ឋមន្ត្រី Kishida ក្នុងខែមេសា ឆ្នាំ ២០២៣ និងការបាញ់ប្រហារនាពេលថ្មីៗនេះសំដៅលើលោក Trump បានបង្កើនការព្រួយបារម្ភនៅក្នុងប្រទេសជប៉ុន៕
Post a Comment