ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាខ្លួនបានដាក់ពង្រាយទាហាននិងអាវុធបន្ថែមទៀតទៅកាន់តំបន់ព្រំដែនKurskដើម្បីការពារកងកម្លាំងអ៊ុយក្រែនពីការវាយឆ្មក់ចូលទឹកដីរបស់ប្រទេស។
 |
|
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញវីដេអូដែលបង្ហាញពីរថយន្តយោធាជាច្រើនគ្រឿងដែលកំពុងធ្វើចលនាជាជួរវែងនៅក្នុងទីក្រុង Kursk ។ អាជ្ញាធរបានបង្ហាញថាការពង្រឹងរួមមានប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះច្រើនប្រភេទ BM-21 Grad រថក្រោះ រថពាសដែក យានជំនិះធុនធ្ងន់ ព្រមទាំងរថយន្តយោធាឯកទេស Ural និង KamAZ ។យោងតាម RT ការពង្រឹងរុស្ស៊ីនឹងប្រើប្រាស់សព្វាវុធនិងបរិក្ខារបន្ថែមដើម្បីទប់ទល់នឹងកងទ័ពអ៊ុយក្រែន ដែលវាយលុកស្រុក Sudzhansky នៃតំបន់ Kursk ដែលត្រូវបានគេជឿថាជាគោលដៅសំខាន់របស់ទីក្រុងគៀវ។ទីក្រុងម៉ូស្គូបាននិយាយថាអ៊ុយក្រែនបានបើកការវាយឆ្មក់ឆ្លងព្រំដែនចូលទៅក្នុងទឹកដីរុស្ស៊ីនៅព្រឹកថ្ងៃទី ៦ ខែសីហា ដោយបានចល័តទាហានរហូតដល់ ១.០០០នាក់និងរថក្រោះនិងរថពាសដែករាប់សិបគ្រឿងដែលផ្តល់ដោយលោកខាងលិច។ មេដឹកនាំអ៊ុយក្រែនបាននិយាយថា គោលដៅសំខាន់នៃប្រតិបត្តិការនេះគឺដើម្បីបង្កើត"ការភ័យខ្លាច" ក្នុងចំណោមប្រជាជនរុស្ស៊ីដើម្បីបង្វែរពួកគេប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគេនិងជួយក្រុងគៀវមានជំហរប្រសើរជាងមុនក្នុងការចរចា។ប្រធានាធិបតីរុស្ស៊ី លោកVladimir Putinបានពណ៌នាការលុកលុយនេះថាជា "ការញុះញង់ដ៏ធំ" ហើយបានចោទប្រកាន់កងកម្លាំងក្រុងគៀវថា "មិនរើសអើង" វាយប្រហារជនស៊ីវិល អគារស៊ីវិល និងរថយន្តសង្គ្រោះ។ យោងតាមស្ថិតិរបស់រដ្ឋាភិបាលក្នុងតំបន់រហូតមកដល់ពេលនេះយ៉ាងហោចណាស់ជនស៊ីវិល៥នាក់បានស្លាប់និង៣១នាក់ក្នុងនោះមានកុមារ៦នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ។យោធារុស្ស៊ីក៏បានប្រកាសថាខ្លួនកំពុងបន្តវាយលុកទាហានអ៊ុយក្រែននិងបណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សត្រូវជាមួយនឹងការវាយប្រហារតាមអាកាសនិងការបាញ់កាំភ្លើងធំ។ គិតត្រឹមថ្ងៃទី ៩ ខែសីហា ទីក្រុងគៀវត្រូវបាត់បង់ទាហានដល់ទៅ ៩៤៥ នាក់ និងរថពាសដែក ១០២ គ្រឿង រួមទាំងរថក្រោះ ១២ គ្រឿង និងរថពាសដែក ១៧ គ្រឿង។មន្ត្រីអ៊ុយក្រែននៅមិនទាន់ឆ្លើយតបចំពោះព័ត៌មានដែលចុះផ្សាយដោយរុស្ស៊ីនោះទេ៕
Post a Comment