ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលា។លោក Yuri Ushakovជំនួយការប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកកិច្ចការអន្តរជាតិបាននិយាយនៅថ្ងៃនេះថា"យើងបានទទួលយកការអញ្ជើញហើយគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិននៅពេលដែលវេទិកាខ្សែក្រវាត់និងផ្លូវត្រូវបានប្រារព្ធឡើងនៅក្នុងខែតុលា" ។
 |
ប្រធានាធិបតីរុស្ស៊ីលោកVladimirPutin។Reters |
លោក Ushakov មិនបាននិយាយអំពីកាលបរិច្ឆេទជាក់លាក់ទេ។ប្រធានាធិបតីVladimir Putin បានធ្វើទស្សនកិច្ចចុងក្រោយនៅប្រទេសចិនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយចូលរួមក្នុងពិធីបើកកីឡាអូឡាំពិករដូវរងាប៉ុន្មានសប្តាហ៍មុនពេលរុស្ស៊ីចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅអ៊ុយក្រែន។ចៅហ្វាយវិមានក្រឹមឡាំងក៏បានចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវនៅប្រទេសចិនក្នុងឆ្នាំ ២០១៧ និង ២០១៩ ផងដែរ។រុស្ស៊ីនិងចិនបានព្រមព្រៀងគ្នាលើភាពជាដៃគូយុទ្ធសាស្ត្រ "គ្មានដែនកំណត់" នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ បន្ទាប់មកភាគីទាំង២បានអះអាងម្តងហើយម្តងទៀតអំពីភាពរឹងមាំនៃទំនាក់ទំនងរបស់ពួកគេ ជាមួយនឹងការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី។ប្រធានាធិបតីចិន Xi Jinping កាលពីខែមីនាបានធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូដោយបានជួបពិភាក្សាជាមួយប្រធានាធិបតីPutin ។មេដឹកនាំទាំង២បានសាទរចំពោះ "យុគសម័យថ្មី" នៅក្នុងទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាអំពីសំណើរបស់ទីក្រុងប៉េកាំង ដើម្បីជួយបញ្ចប់ជម្លោះនៅអ៊ុយក្រែន។នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានមកដល់ទីក្រុងប៉េកាំងកាលពីចុងខែឧសភា ដោយក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់ប្រទេសដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់តាំងពីទីក្រុងម៉ូស្គូបានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅអ៊ុយក្រែន។ ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានប្រាប់លោក Mishustin ថា ក្រុងប៉េកាំងមានឆន្ទៈធ្វើការជាមួយគ្នាដើម្បីនាំទំនាក់ទំនងប្រទេសទាំង២ឡើងដល់កម្រិតថ្មី។អ្នកជំនាញនិយាយថា រុស្ស៊ី និងចិនកំពុងខិតជិតគ្នាចំពេលមានភាពតានតឹងកើនឡើងជាមួយលោកខាងលិច។មន្ត្រីលោកខាងលិចជាច្រើនមើលឃើញថាភាពជាដៃគូជាមួយចិនជាកត្តាសំខាន់មួយជួយរុស្ស៊ីក្នុងការទប់ទល់នឹងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមក៕ប្រភពReuters, AFP
Post a Comment