ការនាំចេញរបស់កម្ពុជាធ្លាក់ចុះ០.៨ភាគរយក្នុងរយៈពេល៩ខែដំបូង
របាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករចេញផ្សាយកាលពីថ្ងៃអង្គារបានអោយដឹងថា កម្ពុជាបាននាំចេញទំនិញមានតម្លៃ ១៦.៩៤ ពាន់លានដុល្លារក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ ២០២៣ ធ្លាក់ចុះ ០.៨ ភាគរយពី ១៧.០៧ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទំនិញសំខាន់ៗដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កង់ និងទំនិញកសិកម្មមួយចំនួនដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក ស្វាយ និងមៀនប៉ៃលិន។ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនបានកើនឡើង ១៨.៣ ភាគរយក្នុងអំឡុងខែមករាដល់ខែកញ្ញាឆ្នាំនេះ។
![]() |
រូបភាពសហការី |
Post a Comment